Sanchez ញញឹម​បិទ​មាត់​មិន​ជិត ពេល​ទៅ​ដល់​ Inter Milan

  • 2019-08-29 11:16:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប​ឈីលី​កីឡាករ Alexis Sanchez ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ទីក្រុង​មីឡាន ប្រទេស​អ៊ីតាលី ដើម្បី​មក​ត្រួត​ពិនិត្យ​សុខភាព នេះ​បើ​តាម​សារព័ត៌មាន Sky Italia។

បើ​តាម​សារព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា ក្លឹប Manchester United បាន​ព្រមព្រៀង​ដាក់​ឲ្យ​កីឡាករ​រូប​លេង​នៅ​ក្លឹប Inter Milan ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈពេល​មួយ​រដូវ​កាល។

Sanchez នៅ​ស្នាក់ការ​ក្លឹប Inter Milan

សារព័ត៌មាន Sky ប្រចាំ​អ៊ីតាលី​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា Inter Milan នឹង​ចេញ​ប្រាក់ខែ​ Sanchez ចំនួន​ជាង ៥លាន​ដុល្លារ ក៏​ប៉ុន្តែ​ក្នុង​កិច្ចសន្យា​នេះ​មិន​មាន​ជម្រើស​ក្នុង​ការ​ទិញ​ផ្ដាច់​ទេ។

Sanchez បាន​រួមរស់​ជាមួយ Manchester United ចំនួន​ជាង ១ឆ្នាំ​ ៦ខែ ដោយ​បង្ហាញ​ខ្លួន​ ៤៥ដង និង​រក​បាន ៥គ្រាប់៕

វិដេអូ​របស់​អ្នក​សារព័ត៌មាន​អ៊ីតាលី៖

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី