ល្ហិចល្ហៀង​ Smalling ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប​ល្បី​អ៊ីតាលី

  • 2019-08-29 13:28:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ក្លឹប Manchester United កីឡាករ Chris Smalling កៀកជិត​នឹង​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប Roma ក្នុង​លក្ខខណ្ឌ​ខ្ចីជើង​ នេះ​បើ​តាម​សារព័ត៌មាន​ Sky Italia។

បើ​តាម​សារព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា កីឡាករ​រូប​នេះ​បាន​ទៅ​ប្រជុំ​នៅ​ទីស្នាក់ការ​ក្លឹប Manchester United ក្នុង​ថ្ងៃ​ព្រហស្បតិ៍​នេះ ហើយ​នឹង​រំពឹង​ថា​ធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​អ៊ីតាលី​ ដើម្បី​ធ្វើ​ការ​ពិនិត្យ​សុខភាព។

ខាង​ក្លឹប​ និង​ក្លឹប​ បាន​ជួប​ពិភាក្សា​គ្នា​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ ដោយ​ក្លឹប Roma បាន​ដាក់​សំណើ​ជាង​ ២០លាន​ដុល្លារ ដើម្បី​ខ្ចី Smalling ទៅ​លេង ដោយ​មាន​ជម្រើស​ទិញ​ផ្ដាច់ ប៉ុន្តែ​ដោយ​សារ​តែ​ខ្លាច​យឺតយ៉ាវ​ឯកសារ ក៏​សម្រេច​ខ្ចី​តែ​មួយ​រដូវ​កាល​តែ​ម្ដង។

គួរ​បញ្ជាក់​ផង​ដែរ​ថា Smalling មិន​មាន​ឈ្មោះ​ក្នុង​ប្រកួត​ Premier League ទាំង​ ៣​ប្រកួត នៅ​រដូវ​កាល​ថ្មី​នេះ​ទេ៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម