KRIS WU ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ថា​ កំពុង​បណ្ដើរ​មនុស្ស​ស្រី​មិន​ស្គាល់​មុខ​ម្នាក់

  • 2019-08-30 03:14:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​សមាជិក​របស់ EXO ដែល​សព្វ​ថ្ងៃ​ជា​តារា​លំដាប់​កំពូល​របស់​ប្រទេស​ចិន KRIS បាន​ក្លាយ​ជាប្រធាន​បទ​ក្ដៅ​កគុក​នៅ​លើ​បណ្ដាញ​សង្គម​របស់​ចិន​ ព្រោះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ តារា​ប្រុសខ្ពស់​ស្រឡះ​រូប​នេះ កាន់​ដៃ​និង​បណ្ដើរ​មនុស្ស​ស្រី​ម្នាក់​។

រូប​ភាព​ដែល KRIS​ កំពុង​តែ​កាន់​ដៃ​បណ្ដើរ​គ្នា​ជាមួយ​នឹង​នារី​ម្នាក់​នោះ​ ត្រូវ​បាន​គេ​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គមដូចជា៖ Weibo ព្រម​ទាំង​បណ្ដាញ​សង្គម​ផ្សេង​ទៀត​របស់​ចិន​។ ខាង​អ្នក​សារ​ព័ត៌មាន​ចិន​ក៏​បាន​ព្យាយាមទាក់​ទង​ទៅ​អ្នកតំណាង​ផលិត​កម្ម​របស់ KRIS នេះ​ដែរ ប៉ុន្តែ​ទាក់​ទង​មិន​ចូល​នោះ​ទេ។

យ៉ាង​ណា​មិញ​ អត្តសញ្ញាណ​របស់​នារី​ម្នាក់​ត្រូវ​បាន​មហា​ជន​រក​ឃើញ​ថា នាងមានឈ្មោះ Luna ហើយនាង​ទើបតែ​មានអាយុ ២១ ឆ្នាំ និងជា​​និស្សិត​ឆ្នាំទី ១ នៃ Beijing Film Academy ដែល​កំពុង​តែ​ត្រៀម​ខ្លួន​ប្រឡូក​ចូល​ក្នុង​វិស័យ​សិល្បៈ​ជា​តារា​សម្ដែង​៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

អត្ថបទថ្មី