លេច​ចេញ​លក្ខណៈ​សម្បត្តិ​​​ OnePlus 7T អេក្រង់កម្រិត 2K

  • 2019-08-30 03:35:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀង​រាល់​ឆ្នាំ OnePlus តែង​តែ​បញ្ចេញ​ម៉ូឌែល​ទូរសព្ទ​ត្រកូល​ ''T​'' ដែល​មាន​ការ​បន្ថែម​មុខ​ងារ​ពី​លើ​ទូរសព្ទ​ដែល​ចេញ​នៅ​ដើម​ឆ្នាំ។ នៅ​ឆ្នាំ​នេះ​ក៏​មិន​ខុស​ប្លែក​ពី​ឆ្នាំ​មុន​ដែរ យើង​អាច​នឹង​ឃើញ​ការ​ប្រកាស OnePlus 7T និង​ 7T Pro នៅ​ខែ​ក្រោយ​។

ថ្មីៗ​នេះ លក្ខណៈ​សម្បត្តិ​របស់​ 7T បាន​លេច​ចេញ​បង្ហាញ​ពី​ចំណុច​មួយ​ចំនួន​ ដែល​ល្អ​ជាង​ OnePlus 7។ 7T នឹង​ភ្ជាប់​មក​ជាមួយ​បន្ទះ​ឈីប​ចុង​ក្រោយ​បង្អស់​របស់ Qualcomm គឺ Snapdragon 855+ ដែល​មាន​កម្លាំង​ខ្លាំង​ជាង​ 855 ធម្មតា​ដែល​មាន​នៅ​លើ​ 7 ។ 7T នឹង​មាន​រ៉េម​ចាប់​ពី ៨GB ហើយ​អង្គ​ផ្ទុក​ទិន្នន័យ​ ១២៨/២៥៦GB ។

ឯ​អេក្រង់​វិញ​ OnePlus 7T នឹង​រីក​ធំ​ដល់ ៦,៥៥ អ៊ីញ កម្រិត​ 2K Super AMOLED និង​ល្បឿន​អេក្រង់ ៩០Hz (ដូច 7 Pro) ហើយ​ប្រសើរ​ជាង OnePlus 7 ដែល​មាន​អេក្រង់​ត្រឹម​តែ ៦,៤១ អ៊ីញ ៦០Hz FHD+ Optic AMOLED ។

ចំណែក​កាមេរ៉ា​មុខ​ ១៦MP និង​កាមេរ៉ា​ក្រោយ ៤៨MP+១៦MP+១២MP ដដែល​។ ថ្ម​វិញ​រីក​ធំ​ជាង​មុន​បន្តិច​ពី ៣៧០០ mAh ទៅ ៣៨០០mAh ។ ចំពោះ OnePlus 7T Pro វិញ​ពុំ​ទាន់​មាន​ដំណឹង​អ្វី​នៅ​ឡើយ​ទេ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ អ៊ឹម ដេវីដ

អត្ថបទពេញនិយម