Hazard ក្លាយ​ជា​កីឡាករ​ទី ៣​ ដែល​ឈ្នះ​ពាន​​កីឡាករ​ឆ្នើម​ប្រចាំ​ Europa League

  • 2019-08-30 11:27:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ស្លាប​បែលហ្សិក Eden Hazard ត្រូវ​បាន​បោះឆ្នោត​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ក្របខ័ណ្ឌ UEFA Europa League រដូវ​កាល ២០១៨/១៩។

​អតីត​កីឡាករ​ក្លឹប Chelsea រូប​នេះ មាន​ពិន្ទុ ៣៤០​ ខណៈ​អតីត​មិត្ត​រួម​ក្រុម​របស់​គេ ខ្សែ​ប្រយុទ្ធ​ Olivier Giroud មាន ១១៩​ពិន្ទុ។

ចំណែក​ឯ​មិត្ត​រួម​ក្រុម​បច្ចុប្បន្ន​របស់​គេ​នៅ​ក្លឹប Real Madrid ខ្សែ​ប្រយុទ្ធ Luka Jovic ដែល​លេង​ក្នុង​ UEFA Europa League ជាមួយ​នឹង​ក្លឹប Eintracht កាល​ពី​រដូវ​កាល​មុន​មាន ៩៤​ពិន្ទុ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ខ្សែ​ស្លាប Eden Hazard និង​ Giroud បាន​ជួយ​ Chelsea យក​ឈ្នះ​ Arsenal ក្នុង​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ UEFA Europa League កាល​ពី​រដូវ​កាល ២០១៨/១៩៕

ប្រភព៖ UEFA   ប្រែ​សម្រួល៖ ហ៊ីម រស្មី