Liverpool ឈ្នះ​តែ​ Mane ឈ្លោះ​គ្នា​ចង្អុល​មុខ​ Salah ព្រោះ​រឿង​មួយ

  • 2019-09-01 01:28:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Liverpool បាន​បន្ត​ដំណើរ​កាន់កាប់​កំពូល​តារាង​ជាមួយ​គម្លាត​៣​ពិន្ទុ​ពី​ក្រុម​លេខ​២​ បន្ទាប់​ពី​យក​ឈ្នះ​ Burnley ក្នុង​លទ្ធផល​ ៣​ទល់​នឹង​០​ នៅ​សប្ដាហ៍​ទី​៤។

រាប់​ទាំង​ជ័យ​ជម្នះ​យប់​មិញ​ក្រុម​រហស្សនាម​ថា​ហង្ស​ក្រហម​បាន​ឈ្នះ​១៣​ប្រកួត​ជាប់​គ្នា​ហើយ​នៅ Premier League គិត​ចាប់​ពី​រដូវ​កាល​មុន​មក។​ ៣​គ្រាប់​របស់​ Liverpool គឺ​ជា​បាល់​ស៊ុត​បញ្ចូល​ទី​របស់​ Arnold ដែល​លើ​បាល់​ទៅ​ប៉ះ​កីឡាករ​ Wood នៅ​នាទី​៣៣ បន្ទាប់​មក​ Mané នៅ​នាទី​៣៧ និង​១​គ្រាប់​របស់​ Firmino នៅ​នាទី​៨០។​

៣​ពិន្ទុ​របស់​ក្រុម​លោក​ Jurgen Klopp ហាក់​ជូរចត់​បន្តិច​ក្រោយ​ពេល​មាន​ការ​ប៉ះ​ពាក្យ​សម្ដី​គ្នា​រវាង​ Sadio Mane និង​ Mohamed Salah ដោយ​សារ​ Mane ខឹង​ខ្លាំង​ចំពោះ​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ដែល​មិន​បញ្ជូន​បាល់​ឲ្យ​រូប​គេ​ស៊ុត​បញ្ចូល​ទី​នៅ​ពេល​ឱកាស​ល្អ​ បែរ​ជា​ខុស​ចិត្ត​ទាត់​ចោល​ទៅ​វិញ។​

គួរ​រម្លឹក​ថា​ Salah និង​ Mane បើ​ទោះ​ជា​លេង​ក្នុង​ក្រុម​ជាមួយ​គ្នា​ក៏​ពិត​មែន​ តែ​ពួកគេ​មាន​ការ​ប្រជែង​គ្នា​ខ្លាំង​ក្នុង​ការ​រក​គ្រាប់​ទាំង​នៅ​ក្លឹប​ និង​ពាន​កីឡាករ​ឆ្នើម​ទ្វីប​អាហ្វ្រិក​។​ រដូវ​កាល​មុន​អ្នក​ទាំង​ពីរ​ឈ្នះ​ស្បែក​ជើង​មាស​ដូច​គ្នា​នៅ លីគ​កំពូល​អង់គ្លេស៕

ប្រភព៖ Goal   ប្រែសម្រួល៖ សៀនហួរ