Hendo ប្រាប់​ពី​ស្ថានភាព​ជម្លោះ​គ្នា​ឯង​​រវាង​ Mane និង​ Salah

  • 2019-09-02 03:43:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jordan Henderson បាន​បញ្ជាក់​ថា​ គ្មាន​ទេ​ជម្លោះ​យូរ​អង្វែង​រវាង​មិត្ត​រួម​ក្រុម​ Sadio Mane និង​ Mohamed Salah ក្រោយ​ការ​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍។​

ក្នុង​ប្រកួត​ដែល​ Liverpool យក​ឈ្នះ​ Burnley ៣​ទល់​នឹង​០​ Mane បាន​ផ្ទុះ​កំហឹង​ដាក់​ Salah ក្រោយ​ខ្សែ​ប្រយុទ្ធ​អេហ្ស៊ីប​រូប​នេះ​មាន​ភាព​អាត្មានិយម​មិន​បញ្ជូន​បាល់​ឲ្យ​រូប​គេ​ដែល​ពេល​នោះ​ឈរ​ម្នាក់​ឯង​ស៊ុត​ បែរ​ជា​សុខ​ចិត្ត​ទាត់​ចោល​ទៅ​វិញ។​

Salah និង​ Mane បើ​ទោះ​ជា​លេង​ក្នុង​ក្រុម​ជាមួយ​គ្នា​ក៏​ពិត​មែន​ តែ​ពួកគេ​មាន​ការ​ប្រជែង​គ្នា​ខ្លាំង​ក្នុង​ការ​រក​គ្រាប់​ទាំង​នៅ​ក្លឹប​ និង​ពាន​កីឡាករ​ឆ្នើម​ទ្វីប​អាហ្វ្រិក​។​ រដូវ​កាល​មុន​អ្នក​ទាំង​ពីរ​ឈ្នះ​ស្បែក​ជើង​មាស​ដូច​គ្នា​នៅ លីគ​កំពូល​អង់គ្លេស។​

យ៉ាង​ណា​ស្ថានភាព​ហាក់​ធូរ​ស្បើយ​វិញ​ បើ​តាម​ការ​បញ្ជាក់​ពី​ប្រធាន​ក្រុម​ Liverpool។​ "ខ្ញុំ​បាន​ឃើញ​ថា​ពេល​នេះ​គ្មាន​ភាព​តានតឹង​អ្វី​ទេ។ Sadio លែង​អី​ហើយ​ គេ​គឺ​ជា​មនុស្ស​ល្អ។ វា​គ្រាន់​ជា​ការ​កែប្រែ​កំហុស​គ្នា​នៅ​ក្នុង​ក្រុម​ប៉ុណ្ណោះ​"។ Henderson និយាយ​ដូច្នេះ៕

ប្រភព៖ Liverpool Echo   ប្រែសម្រួល៖ រ័ត្ន

អត្ថបទថ្មី