អាហ្សង់ទីនចេញច្បាប់គ្រប់គ្រងរូបិយប័ណ្ណ ក្រោយជួបវិបត្តិហិរញ្ញវត្ថុខ្លាំងពេក
- 2019-09-02 06:27:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហ្សង់ទីនចេញច្បាប់គ្រប់គ្រងរូបិយប័ណ្ណ ក្រោយជួបវិបត្តិហិរញ្ញវត្ថុខ្លាំងពេក
ចន្លោះមិនឃើញ
រដ្ឋាភិបាលអាហ្សង់ទីន បានចេញច្បាប់ថ្មីដើម្បីគ្រប់គ្រងរូបិយប័ណ្ណរបស់ខ្លួនខណៈពេលដែលកំពុងជួបប្រទះបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ។
យោងតាមសារព័ត៌មានក្នុងតំបន់ឲ្យដឹងថា រដ្ឋាភិបាលនឹងធ្វើការរឹតបន្ដឹងរូបិយប័ណ្ណបរទេសខណៈពេលដែលលុយប៉េសូធ្លាក់ចុះយ៉ាងគំហុក។ ក្រុមហ៊ុនទាំងអស់ក្នុងប្រទេស នឹងត្រូវសុំការអនុញ្ញាតពីធនាគារកណ្ដាលក្នុងលក់លុយប៉េសូដើម្បីទិញលុយប្រទេស និងដើម្បីការផ្ទេរប្រាក់ចេញពីប្រទេស។ ប្រទេសអាហ្សង់ទីន ក៏កំពុងព្យាយាមពន្យាពេលការទូទាត់បំណុលទៅឱ្យមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីដោះស្រាយវិបត្តិនេះ។
នៅក្នុងព្រឹត្តិប័ត្រផ្លូវការមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលឲ្យដឹងថាឥឡូវនេះមានភាពចាំបាច់ត្រូវអនុម័តនូវ "វិធានការណ៍ជាបន្តបន្ទាប់ដើម្បីធានាបាននូវដំណើរការនៃសេដ្ឋកិច្ចដើម្បីទ្រទ្រង់កម្រិតសកម្មភាពនិងការងារ ក៏ដូចជាការពារអ្នកប្រើប្រាស់។" ធនាគារកណ្តាល ឲ្យដឹងដែរថាវិធាននេះការចាំបាច់ដើម្បី“ រក្សាស្ថេរភាពរូបិយប័ណ្ណ។"
គួរឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសអាហ្សង់ទីនបានធ្លាក់ចុះ ៥,៨% នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០១៩ បន្ទាប់ពីបានធ្លាក់ចុះ ២,៥% កាលពីឆ្នាំមុន បណ្ដាលឲ្យប្រជាជន ៣ លាននាក់បានធ្លាក់ចូលក្នុងភាពក្រីក្រក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ៕