ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា នឹងជួយផ្សព្វផ្សាយពីកម្ពុជាក្នុងសន្និសីទអចលនទ្រព្យអន្តរជាតិនៅជប៉ុន
- 2019-09-02 11:38:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា នឹងជួយផ្សព្វផ្សាយពីកម្ពុជាក្នុងសន្និសីទអចលនទ្រព្យអន្តរជាតិនៅជប៉ុន
ចន្លោះមិនឃើញ
ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា នឹងជួយផ្សព្វផ្សាយអំពីអចលនទ្រព្យរបស់កម្ពុជា ក្នុងកម្មវិធីសន្និសីទស្ដីពីអចលនទ្រព្យអន្តរជាតិប្រចាំឆ្នាំ២០១៩ ដែលកំពុងធ្វើនៅឯប្រទេសជប៉ុន នាដើមសប្ដាហ៍នេះ។
លោក ច្រឹក សុខនីម ប្រធានសមាគមខាងលើនេះបានឲ្យដឹងថា សម្រាប់ការទៅចូលរួមកិច្ចប្រជុំស្ដីពីអចលនទ្រព្យអន្តរជាតិប្រចាំឆ្នាំ២០១៩ នៅឯប្រទេសជប៉ុន សរុបសមាជិកទាំងអស់ដែលចេញដំណើរទៅគឺ ៤១នាក់។
ចំពោះកិច្ចប្រជុំខាងលើនេះ គឺគេផ្ដោតលើការស្វែងយល់វិស័យអចលនទ្រព្យនៅតំបន់អាស៊ាន សិក្សាពីគ្នាទៅវិញទៅមកពីភាពរីកចម្រើននិមួយៗតំបន់។ បន្ថែមពីនេះទៀតនោះ ប្រធានសមាគមរូបនេះ ថាជាការផ្ដល់ឱកាសពីដើម្បីទាក់ទាញការវិនិយោគពីបរទេសមកកម្ពុជា ពីកម្ពុជាទៅក្នុងតំបន់អាស៊ានវិញផងដែរ។ IREC ជាផ្នែកមួយនៃសមាគមធំនៃអចលនទ្រព្យពិភពលោក ប៉ុន្តែសម្រាប់អង្គការមួយនេះគឺបង្កើតឡើងសម្រាប់ក្នុងតំបន់អាស៊ាននេះតែម្ដង។
អ្នកដឹកនាំការចេញដំណើរខាងលើនេះបន្ថែមទៀតថា ក្នុងកិច្ចប្រជុំនោះ លោកក៏មានកិច្ចបង្ហាញចំណុចសំខាន់ចំនួន ៤ធំៗ។ ទី១ និយាយពីប្រទេសកម្ពុជា ហេតុអ្វីត្រូវវិនិយោគនៅកម្ពុជា ទី២ កម្រិតនៃការផ្ដល់អរិភាពដល់បរទេសមកវិនិយោគនៅកម្ពុជាគឺមានលក្ខណៈខុស និងល្អជាងបណ្ដាលប្រទេសផ្សេងៗក្នុងអាស៊ាន ទី៣ ការកាន់កាប់នៅពេលបើកក្រុមហ៊ុនគឺបាន១០០% ទៅតាមសិទ្ធិ និងលទ្ធភាពរបស់ពួកគេ ទី៤ ការផ្សព្វផ្សាយឲ្យគេយល់ដឹងពីកម្ពុជា និងពីសក្ដានុពលនានាផងដែរ។ ជាពិសេសទៀតនោះ គឺចង់ផ្ដល់ព័ត៌មានអំពីវិស័យអចលនទ្រព្យនៅកម្ពុជាតែម្ដង។
ជម្រាបដែរថា កម្មវិធីសន្និសីទស្ដីពីអចលនទ្រព្យអន្តរជាតិប្រចាំឆ្នាំ២០១៩ នេះ ជាកិច្ចប្រជុំដូរវេនគ្នា កាលពីឆ្នាំមុនធ្វើឡើងនៅប្រទេសវៀតណាម លើកនេះធ្វើនៅប្រទេសជប៉ុន ដោយមានរយៈពេល ២ថ្ងៃគឺចាប់ពីថ្ងៃទី២-៤ ខែកញ្ញា។ ចំពោះខាងកម្ពុជាវិញ គឺដឹកនាំដោយលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា រួមនិងសមាជិកទាំងអស់ ៤១នាក់ បានធ្វើដំណើរតាំងពីយប់មិញម្ល៉េះ៕