ដោតសាកៗញឹកញាប់ អាចបង្កឲ្យថ្ម iPhone ឆាប់រត់ចូលជាងដែរទេ?
- 2019-09-03 01:58:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដោតសាកៗញឹកញាប់ អាចបង្កឲ្យថ្ម iPhone ឆាប់រត់ចូលជាងដែរទេ?
ចន្លោះមិនឃើញ
ធ្លាប់មានការលើកឡើងថាប្រសិនម្ចាស់ iPhone ឧស្សាហ៍ដោតសាកៗញឹកញាប់ ទាំងដែលសាកមិនទាន់ពេញ ១០០ ភាគរយ នោះឆាប់នឹងបង្កបញ្ហាឲ្យថ្មឆាប់ខូចខ្លាំងបំផុត។ តើការលើកឡើងនេះជាការពិតដែរឬទេ?
ចម្លើយគឺអាចថាជាការពិត ប្រសិនអ្នកកំពុងប្រើប្រាស់ទូរសព្ទសេរ៊ីចាស់ៗមានបំពាក់ថ្ម nickel-cadmium ផ្ទុយទៅវិញចូលមកដល់យុគសម័យទំនើបគ្រប់ iPhone ធុនខ្ពស់ទាបទាំងអស់សុទ្ធសឹងប្រើប្រាស់ប្រភេទ Lithium ion ដែលវាពុំទាមទារឲ្យអ្នកមើលថែខ្លាំងដូចថ្មសេរ៊ីចាស់ឡើយ។ ជារួមការដកទូរសព្ទដែលសាកមិនទាន់ពេញ ១០០ ភាគរយមកប្រើប្រាស់ នោះមិនបង្កបញ្ហាដល់ថ្មឡើយ។
ជុំវិញហេតុផលនេះក៏ដោយសារតែថ្ម Lithium ion មានអាយុកាលរបស់វា ដែលគិតជាវដ្ដនៃការសាក។ រាល់ពេលដែលថ្មឡើងពេញ ១០០ ភាគរយម្តង រាប់ថា ១ វដ្ដ ដោយមិនថាតែក្នុងមួយថ្ងៃអ្នកដោតសាក ២-៣ ដង សំខាន់ឲ្យតែរាប់មើលស្មើនឹង ១០០ ភាគរយ នោះទើបរាប់ចូល ១ វដ្ដ។
អាយុកាលរបស់ថ្មតាមរយៈការលើកឡើងរបស់ Apple ជាមធ្យមអាចធុនបានដល់ ៤០០ វដ្ដនៃការសាក ក្រោយពីនោះគឺគុណភាពរបស់វានឹងចុះថមថយ ហើយទាមទារឲ្យអ្នកផ្លាស់ប្តូរថ្មថ្មីក្នុងករណីចាំបាច់។
ផ្ទុយទៅវិញសម្រាប់បញ្ហាដែលថាអាចធ្វើឲ្យថ្មឆាប់ខូច នោះគឺទាក់ទិននឹងសីតុណ្ហភាពអំឡុងពេលសាក ព្រោះ Apple បានណែនាំចាំបាច់ឲ្យអតិថិជនរក្សាទុក iPhone តែក្នុងបរិវេណដែលមានសីតុណ្ហភាពចន្លោះ ០ ទៅ ៣៥ អង្សាសេ និងបញ្ចៀសការខ្ពស់ជាង ៤៥ អង្សាសេ។ អំឡុងពេលសាកអ្នកក៏គួរតែដោះស្រោមចេញ ប្រសិនមាន ធ្វើបែបនេះក៏ជួយមិនឲ្យម៉ាស៊ីនឆាប់ឡើងកម្តៅផងដែរ៕
ប្រភព៖ https://itstillworks.com/affect-iphone-unplug-its-not-fully-charged-23490.html
អានអត្ថបទ: