ចាយ​ជាង ១៦០​លាន​ដុល្លារ​​ក្ដី​ Pep ថា Man City គ្មាន​លទ្ធភាព​ទិញ​ខ្សែ​ការពារ​មក​ជំនួស​ Kompany ទេ

  • 2019-09-02 13:34:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Manchester City លោក Pep Guardiola បាន​និយាយ​ប្រាប់​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ក្លឹប​របស់​លោក​មិន​មាន​លទ្ធភាព​ក្នុង​ការ​ទិញ​ខ្សែ​ការពារ​មក​ជំនួស​ អតីត​ខ្សែ​ការពារ​ Vincent Komapany ទោះ​ជា​ក្លឹប​របស់​លោក​ចំណាយ​ជាង ១៦០​លាន​ដុល្លារ​ក្ដី។

លោក​បាន​និយាយ​ថា៖ " យើង​មិន​អាច​ទិញ​កីឡាករ​ដូច​គូរ​ប្រជែង​របស់​យើង​ទេ។ ប្រាកដ​ណាស់ យើង​បាន​ចំណាយ​ជា​ច្រើន​ណាស់ ២​ រដូវ​កាល​មុន ប៉ុន្តែ​​យើង​មិន​អាច​ចំណាយ​តាម​ការ​ចង់​របស់​យើង​ទេ " ។

លោក​បាន​បន្ត​ថា៖ " ប៉ុន្តែ​យើង​មាន​ផែនការ​ផ្សេង ហើយ​ពេល​ខ្លះ​ផែនការ​នេះ​អាច​ជួយ​ឲ្យ​សាមគ្គី​បាន​ល្អ​ជាង​មុន " ។

សូម​បញ្ជាក់​ផង​ដែរ​ថា Manchester City បាន​ចំណាយ​ទិញ​កីឡាករ​ជា​ច្រើន​ក្នុង​រដូវ​កាល​ ២០១៩/២០ ប៉ុន្តែ​មិន​មាន​កីឡាករ​ណា​មួយ​ជា​ខ្សែ​ការពារ​កណ្ដាល​ឡើយ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម