ចូលរួមដោយសេរី! មហោស្រពភាពយន្តខ្លីចតុមុខលើកទី ៨ នឹងប្រព្រឹត្តទៅប៉ុន្មានថ្ងៃខាងមុខនេះ
- 2019-09-03 03:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលរួមដោយសេរី! មហោស្រពភាពយន្តខ្លីចតុមុខលើកទី ៨ នឹងប្រព្រឹត្តទៅប៉ុន្មានថ្ងៃខាងមុខនេះ
ចន្លោះមិនឃើញ
មហោស្រពភាពយន្តខ្លីចតុមុខលើកទី ៨ ឆ្នាំ ២០១៩ បានរៀបចំឡើងនូវសន្និសីទសារព័ត៌មានរបស់ខ្លួនដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ០២ ខែកញ្ញា នៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ក្រោមវត្តមានរបស់ លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យរដ្ឋបាលនៃនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ និងលោក ស៊ុំ ស៊ីថែន ប្រធានមហោស្រពឆ្នាំ ២០១៩ ព្រមទាំង លោក ជៀប សុវិជ្ជា តំណាងគណៈមេប្រយោគ។
កម្មវិធីសន្និសីទសារព័ត៌មានរបស់ មហោស្រពភាពយន្តខ្លីចតុមុខ (CSFF) ធ្វើឡើងដើម្បីចែករំលែកព័ត៌មានសំខាន់ៗ និងលក្ខណៈពិសេសរបស់កម្មវិធីនៅក្នុងឆ្នាំនេះ ជម្រាបជូនដល់ដៃគូសហការ និងទស្សនិកជនដែលតែងតែគាំទ្រនូវស្នាដៃរបស់ភាពយន្តខ្មែរ ក៏ដូចជា CSFF ផ្ទាល់។
ចំពោះភាពយន្តណាដែលបានជាប់នៅក្នុងកម្មវិធីនឹងទទួលបានរង្វាន់ដូចជា៖
១. ភាពយន្តខ្លីឆ្នើមរបស់កម្ពុជា៖ ទទួលបានទឹកប្រាក់ ១០០០ ដុល្លារ
២. ភាពយន្តខ្លីឆ្នើមបន្ទាប់ពីរបស់កម្ពុជា៖ ទទួលបានទឹកប្រាក់ ៥០០ ដុល្លារ
៣. រង្វាន់ទស្សនិកជនដល់ភាពយន្តខ្លីក្នុងស្រុក៖ ទទួលបានទឹកប្រាក់ ៣០០ ដុល្លារ
៤. រង្វាន់ទស្សនិកជនដល់ភាពយន្តខ្លីអន្តរជាតិ៖ ទទួលបានទឹកប្រាក់ ៣០០ ដុល្លារ
៥. រង្វាន់ «សិក្ខាសាលាភាពយន្តឯកសារតាមខេត្ត» ៖ ទទួលបានទឹកប្រាក់ ៥០០ ដុល្លារ
៦. រង្វាន់ «ជំរំភាពយន្តឯកសារ» ៖ ទទួលបានទឹកប្រាក់ ៥០០ ដុល្លារ
ដោយឡែកឆ្នាំនេះ ភាពយន្តនឹងត្រូវធ្វើការបញ្ចាំងនៅសាលសន្និសីទចតុម្មុខតែមួយគត់ ចាប់ពីថ្ងៃទី ០៥ ខែកញ្ញា រហូតដល់ថ្ងៃទី ៨ ដែលទស្សនិកជនអាចចូលរួមទស្សនាភាពយន្តខ្លីខ្មែរនិងបរទេសបានដោយសេរី ហើយលោកអ្នកក៏អាចទៅយកសំបុត្រនៅតាមទីតាំងដូចជា៖ តាមសាលារៀន សាកលវិទ្យាល័យនានា ឬ មជ្ឈមណ្ឌលបុប្ផាណា៕