តួ​ប្រុស​រឿង “The Untamed” ត្រូវ​មិត្ត​ស្រី​បង្ហោះ​រូប​អាក្រាត ព្រោះ​ធ្វើ​ឲ្យ​មាន​កូន​តែ​មិន​ទទួល​ខុស​ត្រូវ

  • 2019-09-03 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ប្រុស​វ័យ​ក្មេង​ កំពុង​ឡើង​កូដ​ចិន Qi Peixin ទើប​តែ​ត្រូវ​បាន​អតីត​មិត្ត​ស្រី​បកអាក្រាត​ថា លោក​មាន​ចិត្ត​សាវ៉ា ធ្វើ​ឲ្យ​នាង​មាន​ផ្ទៃពោះ​ហើយ​តែ​បែរ​ជា​មិន​ទទួល​ខុស​ត្រូវ​វិញ។

បណ្ដាញ​សង្គម Weibo របស់​ចិន​បាន​នាំ​គ្នា​ចែកចាយ​អត្ថបទ តារា​សម្ដែង​ប្រុស​វ័យ​ក្មេង Qi Peixin ត្រូវ​អតីត​មិត្ត​ស្រី​បង្ហោះ​រូប​អាក្រាត និង​បក​អាក្រាត​ពី​លោក​ផង​ដែរ។ គួប​ផ្សំ​នឹង​កម្រង​រូបភាព​គ្មាន​ស្លៀកពាក់​អ្វី​សោះ​នេះ នារី​រូប​នេះ​បាន​ឲ្យ​ដឹង​បន្ថែម​ថា លោក​បាន​ក្បត់​ពី​ក្រោយ​ខ្នង​នាង​ដូច​គ្នា។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ នៅ​ក្នុង​អំឡុង​ពេល​លោក​មាន​ស្រី​ថ្មី​នេះ លោក​ក៏​បាន​ធ្វើ​ឲ្យ​នាង​មាន​កូន​ផង​ដែរ តែ​មិន​បាន​ទទួល​ខុស​ត្រូវ​នោះ​ឡើយ។ ដោយ​សារ​តែ​ខឹង​ខ្លាំង​ពេក ទើប​នាង​សម្រេច​ចិត្ត​បង្ហោះ​រូបអាក្រាត​​របស់​តារា​សម្ដែង​នេះ​តែ​ម្ដង។

គួរ​បញ្ជាក់​ផង​ដែរ​ថា តារា​ប្រុស Qi Peixin កើត​ឆ្នាំ​១៩៩៧ ជា​និស្សិត​នៃ​សាលា​វិចិត្រ​សិល្បៈ​ប៉េកាំង។ អាជីព​សម្ដែង​របស់​លោក​ទើប​តែ​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ក្រោយ​ពេល​លោក​ចូល​សម្ដែង​ក្នុង​រឿង​ភាគ “The Untamed” ក្នុង​តួ Jin Ling។ លោក​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា នឹង​ជា​តារា​សម្ដែង​ល្បី​ឈ្មោះ​ក្នុង​ពេល​ខាង​មុខ តែ​រឿង​អាស្រូវ​មួយ​នេះ​បាន​ធ្វើប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​លោក​មិន​តិច​ឡើយ៕

ប្រភព៖ Kenh14   ប្រែសម្រួល៖ Caramel