កូរ៉េខាងជើងបដិសេធមិនបានលុយ ២ប៊ីលានដុល្លារពីការវាយប្រហារតាមអ៊ីនធឺណែតធនាគារ
- 2019-09-03 03:35:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងជើងបដិសេធមិនបានលុយ ២ប៊ីលានដុល្លារពីការវាយប្រហារតាមអ៊ីនធឺណែតធនាគារ
ចន្លោះមិនឃើញ
កូរ៉េខាងជើងកាលពីថ្ងៃអាទិត្យថ្ងៃទី១ខែកញ្ញាបានបដិសេធការចោទប្រកាន់ថាខ្លួនបានទទួលប្រាក់ចំនួន ២ពាន់លានដុល្លារតាមរយៈការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណែតធនាគារជាច្រើននិងប្តូររូបិយប័ណ្ណឌីជីថលហើយបានចោទប្រកាន់សហរដ្ឋអាម៉េរិកថាបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមនេះ។
របាយការណ៍របស់អង្គការសហប្រជាជាតិដែលទទួលបានដោយសារព័ត៌មានReutersកាលពីខែមុនបាននិយាយថាកូរ៉េខាងជើងបានវាយប្រហារតាមប្រព័ន្ធអ៊ិនធឺរណែតកាន់តែច្រើនឡើងដើម្បីចូលទៅគណនីធនាគារនិងដោះដូររូបិយប័ណ្ណឌីជីថលដោយប្រមូលបានប្រាក់ចំនួន២ ពាន់លានដុល្លារដែលខ្លួនបានប្រើដើម្បីចំណាយលើគ្រឿងសព្វាវុធ។ សារព័ត៌មាន KCNAរបស់កូរ៉េខាងជើងដែលដកស្រង់សេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យនៃគណៈកម្មាធិការសម្របសម្រួលជាតិនៃកូរ៉េខាងជើងសម្រាប់ការប្រឆាំងការលាងលុយនិងការប្រឆាំងហិរញ្ញវត្ថុភេរវកម្ម បានរាយការណ៍ថា សហរដ្ឋអាម៉េរិកនិងក្រុមប្រទេសជាសត្រូវមួយចំនួនទៀត នៅពេលនេះកំពុងផ្សព្វផ្សាយពាក្យចចាមអារ៉ាមនេះ។
សេចក្តីថ្លែងការណ៍នេះ បាននិយាយថា “ការប្រឌិតឡើងដោយក្រុមអរិភាពបែបនេះ គឺគ្មានអ្វីក្រៅតែមានបំណងធ្វើឱ្យខូចមុខមាត់របស់សាធារណរដ្ឋនិងធ្វើឱ្យខូចខាតដល់ការស្វែងរកយុត្តិធម៌របស់យើងប្រឆាំងការដាក់ទណ្ឌកម្មនិងបង្កើនការដាក់សម្ពាធប្រឆាំងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ” ។ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មានការរីកចម្រើនតិចតួចក្នុងការជំរុញរបស់ខ្លួនធ្វើឱ្យកូរ៉េខាងជើងបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួននោះ ទោះបីជាមានជំនួបចំនួន៣លើករួមមហើយរវាង ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំនិងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន ក៏ដោយដោយសារតែអាម៉េរិកមិនបន្ធួរបន្ថយទណ្ឌកម្ម និងគិតតែជំរុញអោយកូរ៉េខាងជើងរំសាយចោលសព្វាវុធជាមុន។
កូរ៉េខាងជើងមិនត្រឹមតែរំសាយចោលកម្មវិធីអាវុធរបស់ខ្លួនទេ តែថែមទាំងបង្កើនការសាកល្បងកាំជ្រួចចម្ងាចខ្លីនិងទម្របាញ់រ៉ុក្កែតរបស់ខ្លួន ក្នុងពេលព្រមានអាម៉េរិកថាឱកាសចរចាអំពីនុយគ្លេអ៊ែរកាន់តែអស់៕