អ្នកសៀមរាបផុតវគ្គជម្រុះដំបូងហើយ ​ដូច្នេះ​ដល់​អ្នកតា​កែវ​ម្តង​!​ ​ត្រៀមខ្លួន​ហើយ​នៅ​?​​

  • 2019-09-03 04:41:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រឡង​ចម្រៀង​បែប​ ​Digital​ ​“​The​ ​Mask​ ​Singer​ ​Cambodia​”​ ​ដែល​ឧបត្ថម្ភ​ផ្តាច់​មុខ​ដោយក្រុម​ហ៊ុន​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​បាន​ចាប់ផ្តើម​ដំណើរការ​ជម្រុះ​វគ្គ​ដំបូង​ផ្តើម​ពី​ខេត្ត​សៀម​រាប ​នៅ​ផ្សារ​ ​ហេ​រី​ថេ​ក​ ​(​The​ ​Heritage​ ​Walk​)​ ​ផ្ទុះ​ការ​គាំទ្រ​ខ្លាំង​ពីសំណាក់​មហាជន​ ​និង​​អ្នកគាំទ្រ​ស្មា​ត​ហ្វូ​ន​ ​OPPO​ ​កាលពី​ថ្ងៃទី ១​ ​ខែ​កញ្ញា​ឆ្នាំ​ ​២០១៩​ ​នេះ​។​

ដំណើរការ​ជម្រុះ​វគ្គ​ដំបូង​ផ្តើម​ពី​ខេត្ត​សៀម​រាប

​ការប្រកួត​សមត្ថភាព​ចម្រៀង​បែប​ ​Digital​ ​ដោយ​ពាក់​របាំងមុខ​ ​“​The​ ​Mask​ ​Singer​ ​Cambodia​”​ ​ជាលើកដំបូង​នេះ​ ​បាន​ធ្វើឲ្យ​ក្រុម​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​ ​និង​​ទទួល​បាន​អារម្មណ៍​រំភើប​សប្បាយរីករាយ​នៅពេល​ដែល​ពួកគេ​បាន​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារា​ជាច្រើន​រូប​ ​ដែល​ជា​ ​Idol​ ​របស់​ពួកគេ​ ​បាន​ចែករំលែក​នូវ​បទ​ពិសោធ​ន៍​ល្អ​ៗ​ ​និង​ផ្តល់​ទំនុកចិត្ត​ដល់​ពួកគេ​មុន​ពេល​ប្រកួត​ផង​ដែរ​។​

ដំណើរការ​ជម្រុះ​វគ្គ​ដំបូង​ផ្តើម​ពី​ខេត្ត​សៀម​រាប

​វា​ជា​កម្មវិធី​ដំបូង​ ​ពិតជា​ប្លែកភ្នែក​ ​ដូច្នេះ​មាន​មនុស្ស​មក​ទស្សនា​ច្រើនណាស់​ ​ធ្វើឲ្យ​ពិបាក​ទស្សនា​ផ្ទាល់​បន្តិច​ ​ប៉ុន្តែ​សម្រាប់​ខ្ញុំ​(​បេក្ខជន​ចូល​ប្រលង​)​ គឺ​ពុំ​ចាំ​បាច់​ហត់​ប្រ​ជៀត​គ្នា​ ​ដើម្បី​មើល​ការ​ប្រគុំ​តន្ត្រី​នោះ​ឡើយ​ ​ជាពិសេស​គឺ​អាច​មើលឃើញ​ ​Idol​ ​របស់ខ្ញុំ​ពេញភ្នែក​តែម្តង​ ​ដោយសារ​ខ្ញុំ​មាន​ជំនួយការ​ពិសេស​ ​ដែល​អាចZoom​ ​បាន​ប្រវែង​វែង​ ​ហើយ​ច្បាស់ក្រឡែត​នោះ​គឺ​ ​OPPO​ ​Ren​ ​10x​ ​Hybrid​ ​Zoom​ ​(​ដែល​មាន​បង្កប់​កាមេរ៉ា​ ​60X​ ​Digital​ ​Zoom​)​។​

ដំណើរការ​ជម្រុះ​វគ្គ​ដំបូង​ផ្តើម​ពី​ខេត្ត​សៀម​រាប

​សូម​បញ្ជាក់​ថា​ ​កម្មវិធី​ ​The​ ​Mask​ ​Singer​ ​Cambodia​ ​ដែល​ឧបត្ថម្ភ​ធំ​ដោយ​ទូរស័ព្ទOPPOនេះ​ ​នឹង​ផ្តល់​អត្ថ​ប្រយោជន៍​ចំពោះ​ជ័យលាភី​ដែល​ឈ្នះ​ចុងក្រោយ​បំផុត​ ​នឹង​ទទួល​បាន​ទឹកប្រាក់​សុទ្ធ​ ​100,000,000រៀល​ ​(​១០០ លាន​រៀល​)​ ​ស្មើនឹង​ប្រមាណ​ជា​ ​២៥ ០០០ ដុល្លា​អាមេរិក​ ​ថា​មិន​ត្រូវ​អាច​មាន​រង្វាន់​ទូរសព្ទ​ដៃ​បន្ទាប់ពី​ខេ​ត្ត​សសៀ​មរាប​ ​គឹ​មាន​ខេត្តតាកែវ​ ​នៅ​ថ្ងៃទី ៣​ ​ខែកញ្ញា​ ​និង​​ខេត្ត​កំពង់ចាម​ ​បាត់ដំបង​ ​និង​​រាជធានី​ភ្នំពេញ​ ​មុននឹង​ឈាន​ដល់​ការប្រកួត​ប្រជែង​តាម​វគ្គ​នី​មួយ​ៗ​ ​និង​​វគ្គ​ផ្តាច់ព្រ័ត្រ​ ​ដែល​នឹង​មានការ​ផ្សាយ​ផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស​ផង​ដែរ​។​

​លក្ខ​ណ្ឌ​នៃ​ការ​ចូល​ប្រលង​ចំរៀង​បែប​ ​Digital​ ​នេះ​ ​គឺ​តម្រូវឲ្យ​បេក្ខជន​ទាំងអស់​ធ្វើការ​បិតរ​បាំងមុខ​ ​ទៅតាម​ស្ទីល​របស់​ពួក​គេ​រៀង​ៗ​ខ្លួន​ ​និង​ ​ធ្វើការ​បង្ហាញ​សមត្ថភាព​ពិត​ ​ការ​បញ្ចេញ​សម្លេង​ពិត​របស់​ពួកគេ​នៅ​លើ​ឆាក​តន្រ្តី​ដ៏​ធំ​សម្បើម​ខ្នាត​អន្តរជាតិ​ ​នៅមុខ​មហាជន​រាប់​លាន​នាក់​ដូច្នោះ​ដែរ​ ​ដូច្នេះ​នៅចាំ​អី​ទៀត​ ​អ្នកតា​កែវ​ ​អ្នក​កំពង់ចាម​ ​អ្នក​បាត់ដំបង​ ​ត្រៀម​ហើយ​ឬនៅ​?​

​ព័ត៌មាន​លម្អិត​បងប្អូន​ចូល​ទៅកាន់​ ​Page​ ​ផ្លូវការ​ខាងក្រោមនេះ​បាន​​៖

​ ​

អត្ថបទ៖ រក្សា