ទីក្រុងនៅអាមេរិក កំពុងបាតបង់ដើមឈើ ៣៦លានដើមក្នុងមួយឆ្នាំ ព្រោះហេតុផល១

  • 2019-09-03 07:04:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម​ឈើ​ជា​ច្រើន​លាន​ដើម​ក្នុង​ទីក្រុង​មួយ​ចំនួន​នៃ​សហរដ្ឋអាមេរិក កំពុង​បាត់បង់​យ៉ាង​គំហុក​ជា​រៀងរាល់​ឆ្នាំ​បង្ក​ការ​ព្រួយ​បារម្ភ​ខ្លាំង​ពី​បម្រែបម្រួល​អាកាសធាតុ។

យោង​តាម​ការ​សិក្សា​មួយ​ចេញ​ផ្សាយ​ដោយ​ភ្នាក់ងារ​សេវាកម្ម​ព្រៃឈើ​អាមេរិក (the US Forest Service) កាល​ពី​ឆ្នាំ​មុន​បង្ហាញ​ថា ដើម​ឈើ​ប្រមាណ​ជា ៣៦​លាន​ដើម កំពុង​បាត់បង់​ជា​រៀងរាល់​ឆ្នាំ​ពី​សហគមន៍​ទីក្រុង និង​ជនបទ​ក្នុង​រយៈ​ពេល ៥​ឆ្នាំ​ចុង​ក្រោយ​នេះ។ អ្នក​ជំនាញ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​តួលេខ​នេះ​នៅ​តែ​បន្ដ​ទៀត ទីក្រុង​ជា​ច្រើន​នឹង​កើន​ឡើង​កម្ដៅ​, ការ​បំពុល​ខ្លាំង​ជាង​មុន និង​មិនមាន​ផាសុកភាព​សម្រាប់​ការ​រស់​នៅ។ ចំពោះ​ហេតុផល​ដែល​បណ្ដាល​ឲ្យ​មាន​ការ​បាត់បង់​ព្រៃ​ឈើ​យ៉ាង​ច្រើន​ដូចនេះ គឺ​បណ្ដាល​មក​ពី​ខ្យល់ព្យុះ, ភ្លើង​ឆេះ​ព្រៃ និង​សកម្មភាព​របស់​មនុស្ស​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស។

ជាមួយ​គ្នា​ដែរ អ្នក​ជំនាញ​បាន​សំណូម​ពរ​ឲ្យ​រដ្ឋាភិបាល មាន​វិធានការ​ជាក់​លាក់​ក្នុង​ការ​ទប់ស្កាត់​ព្រៃ​ឈើ​បាត់បង់ ខណៈ​ពេល​ដែល​ប្រជាជន​អាមេរិក​ជាង ៨០% រស់​នៅ​តំបន់​ដែល​មាន​ព្រៃ​ឈើ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន