ឆ្អឹង​អណ្ដែត! បច្ចេកទេស​​ញាក់​ល្អ​បែប​នេះ ខ្សែ​ប្រយុទ្ធ​កូរ៉េ​ខាង​ជើង​ម្នាក់​ត្រូវ​ Juventus ខ្ចី​ជើង

  • 2019-09-03 07:52:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​យក្ស​អ៊ីតាលី Juventus បាន​​ចុះ​កុងត្រា​ខ្ចី​ជើង​​យុវជន​កូរ៉េ​ខាង​ជើង​​ Kwang Song Han ពី​ក្លឹប​​រួម​លីគ Serie A គឺ Cagliari រយៈពេល​មួយ​រដូវ​កាល។

ជា​ដំបូង Juventus នឹង​ដាក់​ឲ្យ​កីឡាករ​វ័យ​២០​ឆ្នាំ​រូប​នេះ​លេង​ក្នុង​ឈុត U-23 របស់​​ក្រុម​សិន​ដែល​កំពុង​លេង​នៅ​លីគ Serie C។ Song Han នឹង​ស្ថិត​ក្រោម​ការ​តាមដាន​​របស់​ក្រុម​ឃ្លាំ​មើល​យុវជន ហើយ​ Juventus ក៏​មាន​លក្ខខណ្ឌ​ទិញ​ផ្ដាច់​ផង​ដែរ ប្រសិន​កីឡាករ​រូប​នេះ​លេង​ល្អ។

Song Han ធ្លាប់​លេង​បាន​១២​ប្រកួត​ជាមួយ Cagliari នៅ Serie A ចាប់​តាំង​ពី​ចូលរួម​ក្នុង​ឆ្នាំ​២០១៧។ គេ​ក៏​ធ្លាប់​ចំណាយ​ពេល​ខ្ចី​ជើង​ទៅ​លេង​នៅ​ក្លឹប Perugia ស្ថិត​នៅ​លីគ Serie B ២​រដូវ​កាល បង្ហាញ​ខ្លួន​បាន​៣៩​ប្រកួត។ ខាង​ក្រោម​ជា​វីដេអូ​បង្ហាញ​ពី​សមត្ថភាព​របស់ Kwang Song Han៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី