Eriksen ខឹង​ចិត្ត​ ក្រោយ​អត់​បាន​ចេញ​ពី Spurs

  • 2019-09-03 11:10:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ដាណឺម៉ាក​កីឡាករ Christian Eriksen បាន​និយាយ​ប្រាប់​សារព័ត៌មាន Ekstra Bladet ថា ខ្លួន​ចង់​សម្រេច​ចិត្ត​ពី​អនាគត​របស់​ខ្លួន​ដូច​ក្នុង​ហ្គេម Football Manager ក្រោយ​ពី​ខ្លួន​មិន​អាច​ចេញ​ពី​ក្លឹប Tottenham Hostpur ។

កីឡាករ​រូប​នេះ​បាន​ប្រកាស​កាល​ពី​ខែ​មិថុនា​ថា ខ្លួន​មាន​បំណង​ស្វែង​រក​ការ​ប្រកួត​ប្រជែង​ថ្មី ក្រោយ​ពី​ប្រកប​អាជីព​នៅ​ក្លឹប​អង់គ្លេស​នេះ​អស់​រយៈពេល​ជាង ៦ឆ្នាំ។ យ៉ាងណាមិញ រហូត​ដល់​ទីផ្សារ​កីឡាករ​បិទ​ត្រឹមថ្ងៃ​ទី២ ខែ​កញ្ញា​ មិនមាន​ការ​ព្រមព្រៀង​ណា​រវាង​ Tottenham Hotspur និង​ក្លឹប​ដែល​ Eriksen ចង់​ទៅ​ទេ។

Eriksen បាន​និយាយ​ថា៖ " ខ្ញុំ​ប្រាថ្នា​ថា ខ្ញុំ​អាច​សម្រេច​ចិត្ត​លើ​ខ្លួន​ឯង​ដូច​នៅ​ហ្គេម Football Manager តែ​អកុសល​អី​ ធ្វើ​មិន​បាន " ។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា៖ " វា​ជា​រឿង​នៅ​ក្នុង​បាល់ទាត់​ រឿង​ជា​ច្រើន​តែងតែ​កើតឡើង។ សម្រាប់​ខ្ញុំ​ ដូច​ជា​មិន​ស្រលះ​ក្នុង​ចិត្ត​សោះ ដោយសារ​តែ​ខ្ញុំ​មិន​បាន​អាន​អ្វី​ច្រើន​ក្នុង​កុងត្រា​។ ឥលូវ​ខ្ញុំ​បាន​ជាប់​លេង​នៅ​ទីនេះ​ច្រើន​ឆ្នាំ តែ​សល់​មួយ​ឆ្នាំ​ទៀត​ទេ អស់​បញ្ហា​ហើយ ព្រោះ​ខ្ញុំ​ផុត​កុងត្រា​នៅ Spurs '' ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី