គ្រូបាល់ទះជម្រើសជាតិកម្ពុជា និយាយអ្វីខ្លះក្រោយត្រលប់ពីហ្វឹកហាត់នៅចិនវិញ?
- 2019-09-04 07:19:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូបាល់ទះជម្រើសជាតិកម្ពុជា និយាយអ្វីខ្លះក្រោយត្រលប់ពីហ្វឹកហាត់នៅចិនវិញ?
ចន្លោះមិនឃើញ
គ្រូបង្វឹកទះជម្រើសជាតិកម្ពុជា ថាទាំងឈុតធំ និងក្រុមថ្នាលមានការរីកចម្រើនច្រើន នៅពេលដែលបានទៅចូលរួមហ្វឹកហាត់ និងប្រកួតមិត្តភាពកន្លងទៅរយៈពេល២ខែ នៅឯប្រទេសចិន។
លោក Li Jun បានឲ្យដឹងថា ចំពោះកីឡាករដែលទៅហ្វឹកហាត់នៅចិនលើកនេះ គឺមានភាពរីកចម្រើនច្រើន។ ទន្ទឹងនិងការចេញទៅហ្វឹកហាត់នេះ ហើយទទួលបានភាពរីកចម្រើនបែបនេះគឺគ្រប់គ្នាមានការលះបង់ ក៏ដូចជាតស៊ូខ្លាំងណាស់។
បើទោះជាមើលឃើញថាកីឡាករមានការរីកចម្រើនមែនពិត ប៉ុន្តែកំហុសមួយចំនួនក៏នៅតែមានផងដែរ ហើយនៅពេលបន្តបន្ទាប់ទៅមុខទៀតលោកនឹងព្យាយាមកែតម្រូវបន្ថែមទៀត។ តាមរយៈបទពិសោធនៃការហ្វឹកហាត់នេះ គ្រូជនជាតិចិនខាងលើនេះក៏ទាន់ហ៊ានថាក្រុមកម្ពុជានឹងធ្វើបានល្អដល់កម្រិតណានៅស៊ីហ្គេម ២០១៩នេះទេ។ គ្រូរូបនេះលើកបន្តថា ចាប់តាំងពីហ្វឹកហាត់ជាមួយគ្នាមក លោកមិនដែលបានដឹកនាំពួកគេប៉ះជាមួយក្រុមនៅស៊ីហ្គេមទាំងនោះឡើយ ដូច្នេះហើយមានតែចាំមើលប្រកួតជាក់ស្ដែងតែប៉ុណ្ណោះ។
រំលឹកដែរថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានទៅហ្វឹកហាត់រយៈពេល២ខែនៅឯប្រទេសចិន ហើយបានបញ្ចប់និងវិលមកវិញកាលពីយប់ថ្ងៃទី៣១ ខែសីហា ២០១៩ មកម្ល៉េះ។ ក្រុមបាល់ទះកម្ពុជាក៏នឹងត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣០នៅឯប្រទេសហ្វីលីពីនចុងឆ្នាំនេះផងដែរ៕
Page អ្នកគាំទ្រ Real Madrid កម្ពុជា ដែលវៀតណាមលួចយកទៅនោះ ត្រលប់មកវិញហើយ
បុរសម្នាក់នៅពីក្រោយជួយ ចាន់ រតនា ខ្លាំងខាងបិទក្បាច់ឃ្លេមិនឲ្យដៃគូធ្វើអ្វីចេញ
ទើបចូលប្រដាល់ទេ ប៉ុន្តែសាច់ដុំវិញកីឡាករជួរមុខមួយចំនួនសុំខ្មាស