Mate 30 Pro បែកធ្លាយមុខមាត់ទ្រង់ទ្រាយធំ លែងមានប៊ូតុងថែម/ថយសំឡេង

  • 2019-09-04 09:08:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei បាន​ប្រកាស​ថា​ Mate 30/30 Pro នឹង​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ១៩ ខែ​កញ្ញា​ នា​ទីក្រុង​ Munich ប្រទេស​អាល្លឺម៉ង់។ ពេល​នេះ​​​រូបរាង​ច្បាស់​ការណ៍​របស់​ប្រភេទ Pro បាន​លេច​ចេញ​ ដែល​ចេញ​ផ្សាយ​ដោយ​ @OnLeaks សហការ​ជា​មួយ​ Priceboba។

​តាម​រូបភាព​បាន​បង្ហាញ​ថា​ Mate 30 Pro មាន​​ប្រើ​ប្រាស់​រចនាបថ​អេក្រង់​កោង​ខ្លាំង​នៅ​ផ្នែក​ខាង​មុខ​ ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ "Waterfall Display” (អេក្រង់​ទឹក​ធ្លាក់) ដែល​​ធ្វើ​ឲ្យ​មាន​ការ​ជម្រុះ​ចោល​នូវ​ប៊ូតុង​ បិទ/បើក​សំឡេង បន្សល់​ទុក​ត្រឹម​ប៊ូតុង Power មួយ​នៅ​ផ្នែក​ខាង​ស្ដាំ។

ផ្នែក​ខាង​ក្រោយ​មាន​ស្រោប​ដោយ​កញ្ចក់ បំពាក់​កាមេរ៉ា​ចំនួន​ ៤ គ្រាប់​នៅ​ក្នុង​ដង្គុំ​ដែល​មាន​រាង​មូល ហើយ​ភ្លើង LED ស្ថិត​នៅ​ក្រៅ​រង្វង់។ កាមេរ៉ា​បួន​គ្រាប់​នេះ​រំពឹង​ថា​មាន​កាមេរ៉ា​មេ ៤០ MP ហើយ​កាមេរ៉ា​ Ultra-Wide ក៏​មាន​កម្រិត ៤០ MP ដូច​គ្នា។ ពីរ​ទៀត​ជា​កាមេរ៉ា Zoom និង​កាមេរ៉ា​វាស់​ជម្រៅ ToF។

​​ទំហំ​អេក្រង់​របស់ Mate 30 Pro គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ ប៉ុន្តែ​ប៉ាន់​ស្មាន​ថា​មាន​ទំហំ ៦,៦ អ៊ីញ ដែល​ធំ​ជាង Mate 20 Pro មាន​អេក្រង់ ៦,៤ អ៊ីញ។ ស្មាតហ្វូន​នេះ​នឹង​មាន​បំពាក់​ដោយ​ឈីប Kirin 990 ដែល​នឹង​ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី ៦ ខែ​កញ្ញា។

Mate 30 Pro ត្រូវ​បាន​គេ​ដឹង​ថា​មាន​កម្លាំង​សាក​​ថ្ម​ដល់ ៥៥ វ៉ាត់ (សាក​ Wireless ២៥ វ៉ាត់), ប្រើ​ប្រាស់​រន្ធ USB-C, មាន​រន្ធ​ស្រូប​សំឡេង ២, មាន​ IR Blaster សម្រាប់​បញ្ជា​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ និង​គ្មាន​រន្ធ​ដោត​កាស 3.5 mm នោះ​ទេ៕

ចុចអាន ៖ Huawei បាន​ឲ្យ​តម្រុយ​រូបរាង​កាមេរ៉ា​របស់​ Mate 30

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម