Juventus ទម្លាក់​កីឡាករ​សំខាន់​ ២រូប ចេញ​ពី​ក្រុម​លេង​នៅ UCL

  • 2019-09-04 13:12:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​នេះ​ដែរ​ Juventus បាន​ទម្លាក់​ខ្សែ​បម្រើ​អាល្លឺម៉ង់ Emre Can និង​ខ្សែ​ប្រយុទ្ធ​ក្រូអាត​ Mario Mandzukic ចេញ​ពី​បញ្ជី​កីឡាករ​ ២២​រូប ដែល​ត្រូវ​លេង​ក្នុង​វគ្គ​ចែក​ពូល​នៃ​​ព្រឹត្តិការណ៍ UEFA Champions League។

គ្រូ​បង្គោល​ក្លឹប​អ៊ីតាលី​នេះ​បាន​ដាក់​បញ្ចូល​កីឡាករ​ ដែល​ទើប​តែ​ទិញ​ថ្មី ៦ រូប ដាក់​ចូល​ក្នុង​បញ្ជី​នេះ​ទាំង​អស់ ដោយ​រាប់​បញ្ចូល​ទាំង​ខ្សែ​បម្រើ​វេល Aaron Ramsey។

ទាក់ទិន​នឹង​រឿង​នេះ​ដែរ Emre Can បាន​ប្រាប់​សារព័ត៌មាន Bild ថា ខ្លួន​ខឹង​ខ្លាំង​ណាស់​ចំពោះ​ការ​សម្រេច​ចិត្ត​បែប​នេះ ហើយ​ខ្លួន​អាច​នឹង​ផ្លាស់​ទ្រនំ​ទៀត​ផង ដោយសារ​តែ​មក​ Juventus នេះ ដើម្បី​មក​លេង​នៅ Champions League។

ចំណែក​ឯ Mandzukic វិញ មិន​ទាន់​ធ្វើ​ការ​ឆ្លើយតប​នឹង​រឿង​នេះ​ទេ ប៉ុន្តែ​ធ្លាប់​មាន​ល្ហិចល្ហៀង​ព័ត៌មាន​មួយ​ចំនួន​ថា កីឡាករ​ក្រូអាត​រូប​នេះ​អាច​នឹង​ផ្ទេរ​ទៅ​កាន់ Manchester United ក្នុង​ទីផ្សារ​រដូវ​ក្ដៅ​កន្លង​ទៅ។

កាល​ពី​រដូវ​កាល ២០១៨/១៩ Emre Can លេង​បាន ៣៧ប្រកួត និង​រក​បាន ៤គ្រាប់ ខណៈ Mandzukic លេង​បាន ៣៣​លើក និង​រក​បាន ១០​គ្រាប់៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី