ក្រុមអ្នកអភិរក្ស រកឃើញសម្បុកសត្វកុកពាក់អំបោះចំនួន៥ នៅដែនជម្រកសត្វព្រៃលំផាត់

  • 2019-09-05 02:24:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការជីវិតសត្វស្លាបអន្តរជាតិ BirdLife បានចេញផ្សាយព័ត៌មានផ្លូវការរបស់ខ្លួន កាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ថា ក្រុមអ្នកអភិរក្ស សត្វព្រៃបានរកឃើញសម្បុក របស់សត្វកុកពាក់អំបោះចំនួន៥ហើយនៅដែនជម្រកសត្វព្រៃលំផាត់។

ដែនជម្រកសត្វព្រៃលំផាត់ផ្តល់ទីជម្រកសម្រាប់ពងកូនដល់សត្វស្លាប ដែលកំពុង ទទួលរងគំរាមកំហែងកម្រិតពិភពលោកយ៉ាងតិចចំនួន៥ប្រភេទ ក្នុងនោះមានដូចជា ត្រយង យក្ស និងត្រយងចង្កំកស កុកពាក់អំបោះជាដើម។ ក្នុងរដូវកាលបន្តពូជឆ្នាំនេះ ក្រុមការងារ អង្គការជីវិតសត្វស្លាបអន្តរជាតិ បានរកឃើញសម្បុករបស់សត្វកុកពាក់អំបោះ បានចំនួន ៥ហើយ។

បើតាមការបញ្ជាក់របស់ អង្គការជីវិតសត្វស្លាបអន្តរជាតិ BirdLife សត្វកុកពាក់អំបោះ ជាប្រភេទកំពុងរងគ្រោះ វាពងកូនជាប្រចាំនៅដែនជម្រកសត្វព្រៃលំផាត់ជាពិសេស នៅព្រៃតាមដងទន្លេស្រែពក៕

រូបភាព៖ Page BirdLife International Cambodia Programme

ប្រភព៖ Khmer Daily

អត្ថបទពេញនិយម
អត្ថបទថ្មី