ទីបំផុត! រដ្ឋាភិបាលហុងកុង សម្រេចដកច្បាប់បត្យាប័នក្រោយបាតុកម្មអស់ជាង ៣ខែ

  • 2019-09-05 07:05:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេ​ដឹក​នាំ​ទីក្រុង​ហុងកុង​អ្នក​ស្រី Carrie Lam បាន​សម្រេច​ដក​ច្បាប់​បត្យាប័ន​ហើយ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ក្រោយ​ពេល​ដែល​មាន​ការ​តវ៉ា​ពី​ពល​រដ្ឋ​រាប់​លាន​នាក់​អស់​រយៈ​ពេល​ជាង ៣​ខែ។

នៅ​ក្នុង​សន្និសីទ​កាសែត​មួយ អ្នក​ស្រី Carrie Lam បាន​ឲ្យ​ដឹង​ថា​រដ្ឋាភិបាល​របស់​អ្នក​ស្រី បាន​សម្រេច​ដក​ច្បាប់​បត្យាប័ន​ហើយ និង​មិន​លើក​មក​ពិភាក្សា​ទៀត​នោះ​ទេ បើ​ទោះ​បី​ជា​ធ្លាប់​មាន​ការ​ផ្អាក​ការ​ធ្វើ​ច្បាប់​នេះ​យ៉ាង​ណា​ក្ដី។ ការ​សម្រេច​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ទាម​ទារ​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​៥ ដែល​បាតុករ​ហុង​កុង​ចង់​បាន។ ប៉ុន្តែ​នៅ​ក្នុង​វេទិកា​អនឡាញ​ដ៏​ល្បី​ល្បាញ​មួយ​ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​អ្នក​តវ៉ា​ឲ្យ​ដឹង​ថា ពួកគេ​នឹង​មិន​បញ្ឈប់​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​នោះ​ទេ ដរាប​ណា​ការ​ទាម​ទារ​របស់​ពួកគេ​ទាំង ៥​ចំណុច​បាន​សម្រេច។

គួរ​ឲ្យ​ដឹង​ថា ការ​តវ៉ា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មាន​ការ​ស្នើ​សុំ​បង្កើត​ច្បាប់​បត្យាប័ន​ថ្មី​ដែល​អនុញ្ញាត​ឲ្យ​ជនល្មើស​ត្រូវ​បញ្ជូន​ទៅ​កាន់​ចិន​ដី​គោក​ដើម្បី​កាត់​ក្ដី ដោយ​សារ​ពួកគេ​មិន​ទុក​ចិត្ត​លើ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រព័ន្ធ​ច្បាប់​របស់​ចិន​ដីគោក៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ រ័ត្ន