១-១​ ស្មើ​មែន​ប៉ុន្តែ​កម្ពុជា​បុក​ ហុងកុង​ គ្មាន​ប្រណី​

  • 2019-09-05 13:27:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ការ​ប្រកួត​បើក​ឆាក​ជម្រុះ​ World Cup 2022​ ពូល​ C​ មិញ​នេះ​គឺ​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា​ធ្វើ​បាន​ល្អ​មែនទែន​ ដោយ​អាច​ស្មើ​ក្រុម​ភ្ញៀវ​ ហុងកុង​ ១-១​ នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ។​

ក្រុម​ភ្ញៀវ​ហុងកុង​ បើក​ការសម្រុក​ ដាក់​សម្ពាធ​ខ្លាំង​លើ​កម្ពុជា​ ដើម្បី​ស្វែង​រក​គ្រាប់​បាល់​ក៏​ដូច​ជា​ដណ្ដើម​ជ័យជម្នះ​ទទួល​បាន​៣ពិន្ទុ​ក្នុង​ពូល​ C។​ យ៉ាងណាមិញ ​ពួកគេ​ក៏​បាន​នាំ​មុខ​កម្ពុជា​មុន១​គ្រាប់​នៅ​ពាក់​កណ្ដាល​តង់​ទី​១ ​ហើយ​ក៏​ត្រូវ​កម្ពុជា​តាម​បាន​ស្មើ​វិញ​មុន​ចប់​តង់​នេះ​ផង​ដែរ។ លទ្ធផល​ចប់​តង់ទីមួយ ១-១ ​នេះ​បាន​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត​តែ​ម្ដង បើ​ទោះ​ជា​ចូល​តង់​ទី​២ ​ក្រុម​ទាំង​សងខាងព្យាយាម​យ៉ាង​ណា​ក៏ដោយ។

អត្ថបទ៖ នួន ស៊ីណា​