ប្រធាន​ LaLiga ថា​ Neymar ​នឹង​​​ចូល​និវត្តន៍​ជាមួយ​ PSG ដោយ​សារ​រឿង​មួយ​

  • 2019-09-06 01:45:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymarនឹង​ចូល​និវត្តន៍​នៅ Paris Saint-Germain តែ​ម្ដង​ដោយ​សារ​គ្មាន​ក្លឹប​ណា​មាន​លទ្ធភាព​ទិញ​រូប​គេ​ព្រោះ​តែ​ប្រាក់​ឈ្នួល​ និង​តម្លៃ​ខ្លួន​ខ្ពស់​ខ្លាំង​ពេក។​ នេះ​បើ​តាម​សម្ដី​លោក​ Javier Tebas ប្រមុខ​ LaLiga។​

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​បាន​ផ្ទេរ​ទៅ​ក្លឹប​យក្ស​បារាំង​ក្នុង​តម្លៃ​២២២​លាន​អឺរ៉ូ​ ដែល​វា​ជា​តម្លៃ​មួយ​ខ្ពស់​មែនទែន​ ហើយ​បើ​សិន​ក្លឹប​ផ្សេង​ចង់​​ទិញ​វិញ​ក៏​ពិបាក​ដែរ។​ Barca ​ព្យាយាម​យក​ Neymar មក​វិញ​ដែរ​ ប៉ុន្តែ​ PSG ទាមទារ​លក្ខខណ្ឌ​ច្រើន​ និង​សាំញ៉ាំ​ពេក​ ធ្វើ​ឲ្យ​ការ​ផ្ទេរ​មិន​អាច​កើត​ឡើង។​

ក្លឹប​ជើង​ឯក​ Ligue 1 ធ្លាប់​បាន​ប្រកាស​រួច​ហើយ​ថា​បើ​លក់​វិញ​ពួកគេ​មិន​លក់​ Neymar ក្រោម​២០០​លាន​ឡើយ​ ឬ​ក្លឹប​ណា​ចង់​បាន​ត្រូវ​ឲ្យ​ក្បែរ​២០០​លាន​ និង​ថែម​កីឡាករ​​ល្អៗ​យ៉ាង​ហោច​ម្នាក់​ឬ​១​នាក់​ទើប​ទៅ​រួច។​ Barca បាន​សាកល្បង​គ្រប់​វិធី​ខាង​លើ ​ប៉ុន្តែ​ទី​បញ្ចប់​នៅ​​មិន​ត្រូវ​គ្នា​ជាមួយ​ PSG ទើប​ការ​ទិញ​បរាជ័យ​។​

បើ​តាម Tebas ក្លឹប​យក្ស​​​​មាន​លុយ​ដូចជា​ Barca នៅ​មិន​អាច​ត្រូវ​ចិត្ត​ PSG ទម្រាំ​ក្លឹប​ដទៃ​ទៀត​ដែល​មាន​ហិរញ្ញវត្ថុ​ខ្សោយ​ ដូច្នេះ​ចង់​មិន​ចង់​ Neymar ទំនង​ត្រូវ​នៅ​ទីនោះ​ដល់​ផុត​កុងត្រា​ ឬ​​នៅ​ដល់​ចូល​និវត្តន៍​តែ​ម្ដង៕ ​

ប្រភព៖ AS English   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម