​FIFA ​កំណត់​ចំនួន ​អ្នក​គាំទ្រ​កម្ពុជា ​ភ្លូក​ទឹក​ភ្លូក​ដី​ប៉ុន្មាន​ម៉ឺន​នាក់​យប់មិញ?

  • 2019-09-06 02:01:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​លេង​ស្មើ​ក្រុម​បាល់ទាត់​ហុងកុង​ក្នុង​លទ្ធផល ១-១ ​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup 2022 ​មុន​នេះ។

ការ​ប្រកួត​នៅ​យប់មិញ​នេះ​ដែរ ​មាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ពេញ​កីឡដ្ឋាន​តែ​ម្ដង។ ​ដោយ​តាម​លិខិត​ FIFA ​បាន​បញ្ជាក់​ថា​នៅ​យប់មិញ​នេះ ​អ្នក​គាំទ្រ​កម្ពុជា​មាន​ចំនួន ៤៥ ៥០០​នាក់​។ ​ចំនួន​នេះ ​អាច​ជា​ចំនួន​អ្នក​គាំទ្រ​បាល់ទាត់​ច្រើន​ជាង​គេ​មួយ​នៅ​ក្នុង​តំបន់​។ គ្រូ​បង្វឹក​កម្ពុជា ​ក៏​បាន​អរគុណ​សម្រាប់​ទឹក​ចិត្ត​មក​ជួយ​គាំទ្រ​នេះ​ដែរ ​ហើយ​រំពឹង​ថា​ពួកគេ​នឹង​ត្រលប់​មក​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​១០​ខាង​មុខ​នេះ។

នៅ​ថ្ងៃ​ទី​១០​ខាង​មុខ​នេះ ​ក្រុម​កម្ពុជា​នឹង​ត្រូវ​ប៉ះ​ក្រុម​បារ៉ែន​បន្ដ​ទៀត​សម្រាប់​ការ​ប្រកួត​ទី​២ ​នៃ​វគ្គ​ជម្រុះ World Cup 2022 ​នេះ៕

អត្ថបទ៖ ប្រុស យុទ្ធ