Kim So Hyun សារភាពថា ២០ ឆ្នាំហើយនាងមិនដែលមានស្នេហានោះទេ
- 2019-09-06 02:19:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kim So Hyun សារភាពថា ២០ ឆ្នាំហើយនាងមិនដែលមានស្នេហានោះទេ
ចន្លោះមិនឃើញ
បទសម្ភាសកាលពីថ្ងៃទី ៣ ខែកញ្ញា កន្លងទៅ ក្នុងហាងកាហ្វេមួយកន្លែងនៅតំបន់ Jongno-gu នៃទីក្រុងសេអ៊ូលតារាសម្ដែងវ័យក្មេង Kim So Hyun បានប្រាប់ថា នាងមិនដែលទំនាក់ទំនងស្នេហាជាមួយនរណានោះទេ។
អំឡុងពេលនៃបទសម្ភាស អ្នកកាសែតមួយរូបបានសាកសួរថា នាងបានសម្ដែងនូវរឿងរ៉ូមែនទិកជាច្រើន ហើយវាការពិតមែនទេដែលថា នាងមិនដែលធ្លាប់មានស្នេហាពីមុនមក?
So Hyun ក៏បានប្រាប់ថា វាជាការពិត ប៉ុន្តែនាងទើបតែ ២០ ឆ្នាំប៉ុណ្ណោះ ដូច្នេះវាមិនមានអ្វីចម្លែកនោះទេដែលនាងមិនធ្លាប់មានទំនាក់ទំនងស្នេហា។ នាងក៏បានបន្តថា នាងមានអារម្មណ៍ដូចជាការពិតដែរ នៅពេលដែលនាងថតរឿងបែបរ៉ូមែនទិក ហើយអារម្មណ៍ក៏អស់នៅពេលដែលនាងថតរឿងចប់។
ជាមួយនឹងស្នាមញញឹមដ៏ស្រស់ស្អាត តារាស្រីវ័យ ២០ ឆ្នាំរូបនេះ បាននិយាយថា នាងមិនទាន់ជួបនូវបុរសដែលនាងស្រឡាញ់ ហើយមានអារម្មណ៍ថាចង់សារភាពស្នេហ៍ដាក់គេទេ។ យ៉ាងណាមិញ បើសិនជាតួឯកស្រី «Love Alarm» បានជួបនូវបុរសដែលនាងស្រឡាញ់ នាងនឹងមិនទុកយូរនោះទេ នាងនឹងសារភាពប្រាប់ពីអារម្មណ៍របស់នាងភ្លាមៗតែម្ដង។
គួរបញ្ជាក់ផងដែរថា សព្វថ្ងៃនេះ រឿងថ្មីរបស់ Kim So Hyun ដែលមានចំណងជើងថា «Love Alarm» កំពុងតែកក្រើកនៅក្នុងវិស័យភាពយន្តរបស់កូរ៉េ៕