សម្តេច ហ៊ុន សែន ជួយ​បង​ប្រុស​របស់​និស្សិត​ ហុង ភារិន ឲ្យ​រៀនបន្ត​ថា្នក់​អនុបណ្ឌិត​

  • 2019-09-06 02:24:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច​ហ៊ុន សែន​ នៅ​ព្រឹក​នេះបាន​ជួប​ជាមួយ​យុវជន ហុង ភារិន និងបង​ប្រុសរបស់​ហុង ភារិន ឈ្មោះ​ហុង ភារុន ដោយ​ថា​ដើម្បី​ដឹងពី​បំណង​ និង​គោល​ដៅដែល​ភារិន​ចង់បាន។

(រូបភាព៖ ហ្វេស​ប៊ុក សម្តេច ហ៊ុន សែន)

​សម្តេច ហ៊ុន សែន នា​ព្រឹក​នេះ​បាន​សរសេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​សម្តេច​ថា នៅ​ព្រឹក​នេះ​សម្តេច និង​ភរិយា បានជួបជាមួយនិស្សិត ហុង ភារិន និង​បង​ប្រុស​របស់​គាត់ ហុង ភារុន។ ក្នុង​ជំនួប​នេះ​សម្រេច​បាន​សរសេរ​បន្តថា៖ «គោលបំណងនៃការជួបរបស់ខ្ញុំគឺចង់ស្វែង​​យល់​នូវបំណងនិង​គោលដៅ​ដែល​ហុង​ ភារិន​ចង់ទៅ​ដើម្បីងាយ​ស្រួល​ដល់​ការ​ជួយរ​បស់យើងឱ្យ​ស្រប​ជាមួយបំណង​ដែល​ភារិន​ចង់​ទៅនិង​ចង់បាន»។

(រូបភាព៖ ហ្វេស​ប៊ុក សម្តេច ហ៊ុន សែន)

ក្នុង​ជំនួបនោះ​ដែរ បើ​តាម​សំណេរ​របស់​សម្តេច ហ៊ុន សែន ដដែល សម្តេច​ក៏បានជួយ​ឲ្យបង​ប្រុង​ហុង ភារិន គឺ​លោក ​ហុង ភារុន ដែលកំពុង​ធ្វើការ​នៅ​ក្រ​សួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផ្នែកពន្ធដារ​នោះ​ ឲ្យ​បាន​រៀន​បន្ត​ថ្នាក់​អនុបណ្ឌិត​ផង​ដែរ។

សម្តេច​សរសេរ​យ៉ាង​នេះថា៖ «ខ្ញុំ​ក៍បាន​ជួយ​ដល់ហុង ភារុន​ដែល​រៀនចប់​បរិញ្ញាបត្រនិង​កំពុង​ធ្វើការ​នៅក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​ផ្នែ​កពន្ធដារ​ឱ្យបន្ត​រៀន​យក​បរិញ្ញាបត្រជាន់​ខ្ពស់​តទៅទៀត​។ ជូនពរកូន​ប្រុស​ទាំងពីរ​ជួបតែសេចក្តី​សុខ​និងសម្រេចនូវ​បំណង​ប្រាថ្នាដែលកូនចង់បាន»។

គួរ​បញ្ជាក់ថា​មុន​ពេល​ជួប​សម្តេច តេជោ និស្សិត​ហុង ភារិន ក៏បាន​ជួប​ជាមួយមន្ត្រី​ជាន់ខ្ពស់​កម្ពុជា​មួយចំនួន​ដូចជា​ឯកឧត្តម ស៊ុន ចាន់​ថុល លោកជំទាវ ម៉ែន សំអន និង​ឯកឧត្ត គួច ចំរើន ជាដើម​៕

អត្ថបទ៖ ទូច សុខា

អត្ថបទពេញនិយម