Diana ក្លាយ​ជា​តារា​ថៃទី ១​ Lisa យក​រូបថត​បង្ហោះ​លើ​ Instagram ផ្ទាល់ខ្លួន

  • 2019-09-06 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាៗ​ផ្សេង​ទៀត​ដែល​ជា​ Fan របស់​ Lisa មិន​ដឹង​ជា​លួច​ច្រណែន​យ៉ាង​ណា​ទេ​ ពេល​ឃើញ​រូបភាព​មួយ​សន្លឹក​ថត​ជុំ​គ្នា​រវាង​ Lisa និង​ Diana Flipo ត្រូវ​បាន​បង្ហោះ​លើ​គណនី​ Instagram របស់​តារា​ K-Pop ក្រុម​ BLACKPINK នេះ។

រូបថត Lisa បង្ហោះ

វា​ជា​រូបភាព​ថត​ជុំ​គ្នា​ដ៏​កម្រ​សម្រាប់​តារា​ថៃ​ទាំង​ ២​ (Diana និង​ Lisa) ដែល​បង្ហាញ​ខ្លួន​លើ​បណ្ដាញ​សង្គម​ សំខាន់​នៅ​លើ​គណនី​ Instagram របស់​ LiSa ដែល​ជា​គណនី​ដែល​មនុស្ស​ជា​ច្រើន​លាននាក់​កំពុង​ចាប់អារម្មណ៍។

រូបថត Diana បង្ហោះ

ជាក់ស្ដែង​ ​ក្រោយ​ពី​បញ្ចប់​កម្មវិធី​ជួប​ជុំ​អ្នក​គាំទ្រ​របស់​ខ្លួន​ Lisa បាន​ណាត់​ជួប​ញ៉ាំ​អាហារ​ពេល​ល្ងាច​លក្ខណៈ​ឯកជន​ជាមួយ​នឹង​ Diana Flipo ជុំ​គ្នា។ វា​ជា​ពេលវេលា​ពិសេស​សម្រាប់​អ្នក​ទាំង​ ២​ និង​កាន់​តែ​រឹត​បន្តឹង​ក្ដីស្រឡាញ់រវាងពួកគេកាន់​តែ​ខ្លាំង​ថែម​មួយ​កម្រិត។

ហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​បែប​នេះ ក៏​ដោយសារ​កន្លងមក​ Lisa មិន​ដែល​បង្ហោះ​រូបភាព​ជាមួយ​តារា​រួម​សញ្ជាតិ​រូបណា​លើ​គណនី​សង្គម​របស់​ខ្លួន​មួយ​នេះ​ឡើយ ទើប​តែ​ពេល​ដែល​រូបភាព​ជាមួយ​ Diana បង្ហោះ​ទើប​អ្នក​គាំទ្រ​បើក​ភ្នែក​ធំៗ​បែប​នេះ៕

ប្រភព៖ Daradaily   ប្រែ​សម្រួល៖ យី សុធារី