ក្លឹប​បាល់ទាត់​១០​ដែល​មាន​តម្លៃ​ទីផ្សារ​ខ្ពស់​បំផុត

  • 2019-09-06 23:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ពេល​ដែល​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​ក្នុង​លីគ​ធំៗ នៅ​អឺរ៉ុប​បាន​បិទ​ទ្វារ មាន​ក្លឹប​ជា​ច្រើន​​បាន​កើន​តម្លៃ​ទីផ្សារ​របស់​ពួកគេ បន្ទាប់​ពី​រដូវ​ក្ដៅ​ឆ្នាំ ២០១៩។ នេះ​បើ​យោងតាម​ទិន្នន័យ​​​ចេញ​ផ្សាយ​ដោយ ProFootballDB។

​តម្លៃ​ទីផ្សារ​​ក្នុង​ន័យ​នេះ​ចង់​សំដៅ​ដល់ តម្លៃ​ខ្លួន​របស់​​កីឡាករ​​ក្នុង​ទីផ្សារ​ដោះដូរ​របស់​ក្លឹប​នីមួយៗ ពោល​គឺ​បច្ចុប្បន្ន​តម្លៃ​ខ្លួន​នៃ​ការ​ផ្ទេរ​របស់​កីឡាករ​​នៅ​អឺរ៉ុប​ហក់​ឡើង​ខ្លាំង​សុទ្ធ​តែ​ខ្ទង់​ជាង​រយ​លាន។

ជាក់ស្តែង Sheikh Mansour ម្ចាស់​ក្លឹប Man City អាច​​ទិញ​ក្រុម​រហស្សនាម​​ពណ៌​ផ្ទៃ​មេឃ​ក្នុង​តម្លៃ ២៨០ លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០០៨ ដោយសារ​កាលណោះ​ទីផ្សារ​​ដោះដូរ​កីឡាករ​មិន​ទាន់​ហើម​ដូច​បច្ចុប្បន្ន ហើយ​ក្លឹប Man City កាល​ពី​​ជាង​១០​ឆ្នាំ​ក៏​មិន​ទាន់​ជា​ក្លឹប​ធំ​នៅ​ឡើយ។ ​

១០ Juventus ៦៥៩,៦ លាន​ផោន ប្រហែល (៨១១,៣ លាន​ដុល្លារ)

ក្រុម​ម្ចាស់​ជើងឯក​អ៊ីតាលី​គឺ​ជា​ក្រុម​ដែល​មាន​តម្លៃ​ទីផ្សារ​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ប្រទេស​អ៊ីតាលី។ Juventus មាន​កីឡាករ​ថ្លៃៗ​ដូចជា De Light (៨៦ លាន​ដុល្លារ) Dybala (៨១ លាន​ដុល្លារ) Pjanic (៦៨,៧ លាន​ដុល្លារ) និង Cristiano Ronaldo ជា​ដើម ដែល​ធ្វើ​ឲ្យ​​ក្លឹប​យក្ស​​មួយ​នេះ​ស្ថិត​ក្នុង​បញ្ជី​លេខ​រៀង​ទី​១០​នៃ​​ក្លឹប​បាល់ទាត់​​​ដែល​មាន​តម្លៃ​ទីផ្សារ​ខ្ពស់​បំផុត។

៩ Chelsea (៨២៣,២ លាន​ដុល្លារ)

កីឡាករ​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​របស់ Chelsea មាន​ដូចជា៖ Pulisic (៩៦,៤ លាន​ដុល្លារ) Jorginho (៨៦,២ លាន​ដុល្លារ) និង Kante (៨០,៥ លាន​ដុល្លារ)។

៨ Atlético Madrid (៨៦៩,៨ លាន​ដុល្លារ)

Atlético Madrid បាន​ចាយ​លុយ​ដ៏​ច្រើន​នៅ​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​ក្តៅ​នេះ ដូចជា Saul (១១៤,៥ លាន​ដុល្លារ) Joao Félix (៩៩ លាន​ដុល្លារ)។

៧ Bayern Munich (៩៥៩,១២ លាន​ដុល្លារ)

៦ PSG (១០១៥,៥ លាន​ដុល្លារ)

៥ Tottenham (១១៥៣,២ លាន​ដុល្លារ) ៖ គ្រាន់​តែ Kane និង Dele Alli តាម​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន​របស់​ពួកគេ​សុទ្ធ​តែ​លើស​១០០​លាន។

៤ Real Madrid (១១៥៩,៤ លាន​ដុល្លារ)

៣ Barcelona (១២២២,៧ លាន​ដុល្លារ)

២ Liverpool (១២៦៦,៨ លាន​ដុល្លារ) ៖ ខ្សែ​ប្រយុទ្ធ​៣​នាក់​ខាង​លើ​របស់ Liverpool មាន​ដូចជា៖ Salah, Mane និង Firmino បើ​តាម​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន​របស់​ពួកគេ​​ទាំង​៣​បូក​បញ្ចូល​គ្នា​មាន​តម្លៃ​លើស​ពី​៤៥០ លាន​ដុល្លារ។

១ Man City (១៤៣៨,៤ លាន​ដុល្លារ) ៖ Sterling គឺ​ជា​កីឡាករ​ដែល​ថ្លៃ​បំផុត​របស់ Man City៕

ប្រភព៖ Besoccer   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី