ប្រធាន​ក្លឹប​ថា Barcelona នឹង​មិន​ចាយ​លុយ​លើ​ Neymar ទេ​នៅ​ខែ​មករា

  • 2019-09-07 02:52:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Barcelona នឹង​មិន​សាកល្បង​តាម​ទិញ​ Neymar សារជាថ្មី​ទេ​នៅ​អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ពាក់​កណ្ដាល​រដូវ​កាល​​ក្នុង​ខែ​មករា​ខាង​មុខ​នេះ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ប្រធាន​ក្លឹប។

Neymar

ក្លឹប​យក្ស​កាតាឡាន់​​ព្យាយាម​គ្រប់​មធ្យោបាយ​ទាំង​ខ្ចី​ជើង​, ជះ​លុយ​ និង​ថែម​កីឡាករ​២​នាក់​ ប៉ុន្តែ​នៅ​មិន​អាច​បំពេញ​ចិត្ត​ Paris Saint Germain ធ្វើ​ឲ្យ​ Neymar បន្ត​នៅ​ទឹកដី​បារាំង​តទៅទៀត។​ ពេល​សួរ​ថា​តើ​ Barca នឹង​សាកល្បង​ចែចូវ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ម្ដង​ទៀត​ឬ​អត់​នៅ​ខែ​មករា​ លោក​ Bartomeu ​ឆ្លើយ​ថា​ "អត់​ទេ"។

“Barca បាន​រៀបចំ​ក្រុម​រួចរាល់​ហើយ​សម្រាប់​រដូវ​កាល​នេះ។ ការ​តាម​ទិញ​ Neymar គ្រាន់​ជា​​ឱកាស​បន្ថែម​ប៉ុន្តែ​ មែនទែន​ទៅ​វា​គ្មាន​នៅ​ក្នុង​ផែនការ​របស់​ក្លឹប​ទេ"។ ប្រធាន​ក្លឹប​លោក​ Bartomeu និយាយ​ដូច្នេះ៕ ​​

ប្រភព៖ Sport English   អត្ថបទ៖ សៀនហួរ

អត្ថបទពេញនិយម