Alisson នឹង​ចូល​ចាប់​ឲ្យ​ Liverpool វិញ​អំឡុង​ខែ​តុលា​

  • 2019-09-07 03:52:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Alisson Becker បាន​ចាប់​ផ្ដើម​ហ្វឹកហាត់​តិចៗ​វិញ​ជាមួយ​គ្រូ​បង្វឹក​របស់​ខ្លួន​​ និង​រំពឹង​វិល​មក​កាន់​ទីលាន​វិញ​នៅ​ចុង​ខែ​កញ្ញា​ ឬ​ដើម​ខែ​តុលា​ខាង​មុខ។​

Alisson

កីឡាករ​វ័យ​២៧​ឆ្នាំ​ បាន​សម្រាក​ព្យាបាល​របួស​ជិត​២​ខែ​មក​ហើយ​ ក្រោយ​មាន​បញ្ហា​សាច់​ដុំ​ភ្លៅ​ក្នុង​ការ​ប្រកួត​ដែល​ Livepool បាន​យក​ឈ្នះ​ Norwich City ៤-១ នៅ​ថ្ងៃ​បើក​ឆាក​ Premier League។ Alisson ទើប​ឈ្នះ​ពាន​អ្នក​ចាំ​ទី​ឆ្នើម​នៅ Champions League កាល​ពី​ពេល​ថ្មី​ៗ។

ម្ចាស់​អាវ​លេខ​១​នៅ​ហង្ស​ក្រហម​រូប​នេះ​ក៏​ជា​បេក្ខភាព​ប្រជែង​ពាន​ អ្នក​ចាំ​ទី​ឆ្នើម​របស់​ពិភពលោក​ FIFA Best ផង​ដែរ​ ហើយ​រូប​គេ​មាន​ភាគរយ​​ឈ្នះ​ខ្ពស់​បំផុត​ ក្រោយ​បាន​​ស្រោម​ដៃ​មាស​៣​កាល​ពី​រដូវ​កាល​មុន។​

អំឡុង​អវត្តមាន​ Alisson ក្រុម​ Liverpool បាន​ដាក់​អ្នក​ចាំ​ទី​ដៃ​ទី​ពីរ​ Adrian ឲ្យ​លេង​ជំនួស​។ ​៥​ប្រកួត​កន្លង​មក​ក្រោម​ដៃ​អ្នក​ចាំ​ទី​ថ្មី​ ក្លឹប​មាន​មូលដ្ឋាន​នៅ Anfield ឈ្នះ​ទាំង​៥​ និង​​លើក​ពាន UEFA Super Cup ១​ផង៕

ប្រភព៖ Liverpool Echo   ប្រែសម្រួល៖ សៀនហួរ