តើអ្នកដឹង​ទេ​ រថភ្លើង​ត្រូវការ​ចម្ងាយ​ប៉ុន្មាន ដើម្បី​បញ្ឃប់ល្បឿន​?

  • 2019-09-07 08:19:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រាកដជាដឹង​ហើយ​ថា រថភ្លើង​មិន​អាច​ឈប់​បាន​ភ្លាម​ៗ​នោះ​ទេ​។ បើ​ជា រថភ្លើង​ដឹក​ទំនិញ​ ជា​មធ្យម​ ត្រូវការ​រយៈ​ចម្ងាយ​ពី ១ ទៅ​ ១.២៥ ម៉ាយ​ បើគិតជាគីឡូម៉ែត្រប្រមាណជា (១,៦ គីឡូម៉ែត្រទៅ ២ គីឡូម៉ែត្រ)។

ក្រោយ​ក្បាល​រថភ្លើង​កំណត់​ប្រើ​ហ្រ្វាំង​ Emergency Brake បាន​ពេញលេញ​ អំឡុង​ពេលរថភ្លើងបើក​ក្នុង​​ល្បឿន​ ៥៥ម៉ាយ​ក្នុង​មួយ​ម៉ោង​(៨៨គីឡូម៉ែត្រ/ក្នុងមួយម៉ោង) អាច​ត្រូវការ​រយៈ​ចម្ងាយ​ឆ្ងាយ​ជាង​ ២ គីឡូម៉ែត្រទៀត ដើម្បី​បញ្ឈប់​វា។

#ចុះ​តើវា​ខុសគ្នា​យ៉ាងដូចម្តេច បើធៀបនិងយានយន្ត​ដទៃ​ទៀត​?

បើ​តាម​ទិន្នន័យ​ពី​ National Safety Council

  • រថយន្ត​ដឹក​អ្នក​ដំណើរ​ធន់​ស្រាល​ ធ្វើ​ដំណើរ​ល្បឿន​ ៥៥ម៉ាយ​ ក្នុង​មួយ​ម៉ោង​(៨៨គីឡូម៉ែត្រ/ក្នុងមួយម៉ោង) ត្រូវការ​រយៈ​ចម្ងាយ​ ២០០ ហ្វីត​(៦០ ម៉ែត្រ)ដើម្បី​ឈប់​ បើ​សម្បក​កង់​ និង​ហ្វ្រាំង​នៅ​មាន​គុណភាព​ ហើយ​ផ្លូវ​ស្ងួត​។
  • រថយន្តក្រុង​ ត្រូវ​ការ​ចម្ងាយ​ ២៣០ ហ្វីត​(៧០ ម៉ែត្រ)ក្នុង​ការ​ឈប់​។
  • រថយន្ត​ដឹក​ទំនិញ​ អាច​ឈប់​នៅ​រយៈ​ចម្ងាយ​ ៣០០ ហ្វីត​(៩០ ម៉ែត្រ) ដែល​ជា​ប្រវែង​ទីលាន​បាល់ទាត់​មួយ​។
  • រថភ្លើង​ធន់​ស្រាល​ (មានប្រវែង​ខ្លី​ល្មម​) ត្រូវការ​ចម្ងាយ​ ៦០០ ហ្វីត​(១៨២ ម៉ែត្រ)ដើម្បី​ឈប់​។ ដែលចម្ងាយនេះ បើគិតជា ប្រវែង​ទីលាន​បាល់​ចំនួន​​ ២។
  • បើ​ប្រៀបធៀប​ទៅ​នឹង​ រថភ្លើង​ដឹក​ទំនិញ​ធ្ងន់ ធ្វើ​ដំណើរ​ ៥៥ ម៉ាយ​ក្នុង​មួយ​ម៉ោង​(៨៨គីឡូម៉ែត្រ/ក្នុងមួយម៉ោង) ត្រូវការ​រយៈ​ចម្ងាយ​ស្មើ​នឹង​ប្រវែង​ទីលាន​បាល់​ចំនួន​ ១៨ គឺប្រមាណជា ៨៨៥១៣,៩ ម៉ែត្រ។

ដូចនេះ ពេល​ដឹងថា រថភ្លើងកំពុងរត់​លើផ្លូវ ចម្ងាយណាដ៏ដោយ អ្នក​មិន​គួរ​ឆ្លង​ភ្លាម​ៗ​នោះ​ទេ​ ត្រូវចាំឲ្យវាផុតសិន ព្រោះវាអាចឲ្យអ្នកគ្រោះថ្នាក់បាន ជាពិសេស​ពេល​យប់​៕

អានអត្ថបទ

ប្រភព៖ minnesotasafety

អត្ថបទ៖ ប៊ុនធឿន