ទីក្រុងមួយនៅអាស៊ី ជាប់ឈ្មោះពេញនិយមជាងគេបំផុតសម្រាប់ទេសចរក្នុងពិភពលោក

  • 2019-09-08 00:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ឆ្នាំ ២០០៩​មក ចំនួន​ទេសចរ​អន្ដរជាតិ​បាន​កើន​ឡើង​ប្រមាណ​ជា​ជាង ៧៦% ទូទាំង​ពិភពលោក។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​មួយ ហើយ​ត្រូវ​បាន​វិភាគ​ដោយ​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ Mastercard។ យោង​តាម​ចំណាត់​ថ្នាក់​នៃ​ទីក្រុង​គោល​ដៅ​ទេសចរ​សំខាន់​ៗ​ចេញ​ដោយ​ក្រុមហ៊ុន​ខាង​លើ បង្ហាញ​ថា​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ បាន​ឈរ​នៅ​លេខ​មួយ​ដែល​មាន​ភាព​ពេញ​និយម​បំផុត​សម្រាប់​ភ្ញៀវ​ទេសចរ ខណៈ​ដែល​ទីក្រុង​ប៉ារីស​ឈរ​នៅ​លេខ ២ តាម​ពី​ក្រោយ​ដោយ​ទី​ក្រុង​ឡុងដ៏​ចក្រភព​អង់គ្លេស។ ចំណាត់​ថ្នាក់​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ទៅ​លេង​ក្នុង​ទីក្រុង​នីមួយ​ៗ​។

ខាងក្រោមនេះ គឺ​ជា​ទីក្រុង​ដែល​មាន​ភាព​ពេញ​និយម​ជាង​គេ​បំផុត​ទាំង ១០​ក្នុង​ពិភពលោក ៖

១. ទីក្រុង បាងកក ប្រទេសថៃ ៖ ទទួលភ្ញៀវទេសចរ ២២,៧៨ លាននាក់

២. ទីក្រុង ប៉ារីស ប្រទេស​បារាំង ៖ ទទួលភ្ញៀវទេសចរ ១៩,១០ លាននាក់

៣. ទីក្រុង ឡុងដ៏ ចក្រភពអង់គ្លេស ៖ ទទួលភ្ញៀវទេសចរ ១៩,០៩ លាននាក់

៤. ទីក្រុង ឌូបៃ សហព័ន្ធ​អារ៉ាប់រួម ៖ ទទួលភ្ញៀវទេសចរ ១៥,៩៣ លាននាក់

៥. ទីក្រុង សិង្ហបុរី ៖ ទទួលភ្ញៀវទេសចរ ១៤,៦៧ លាននាក់

៦. ទីក្រុង កូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី ៖ ទទួលភ្ញៀវទេសចរ ១៣,៧៩ លាននាក់

៧. ទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក ៖ ទទួលភ្ញៀវទេសចរ ១៣,៦០ លាននាក់

៨. ទីក្រុង Istanbul ប្រទេស​ទួកគី ៖ ទទួលភ្ញៀវទេសចរ ១៣,៤០ លាននាក់

៩. ទីក្រុង តូក្យូ ប្រទេស​ជប៉ុន ៖ ទទួលភ្ញៀវទេសចរ ១២,៩៣ លាននាក់

១០. ទីក្រុង Antalya ប្រទេស​អ៊ីតាលី ៖ ទទួលភ្ញៀវទេសចរ ១២,៤១ លាននាក់

អត្ថបទ ៖ រ័ត្ន