Van Dijk ត​កុងត្រា​ថ្មី​ដល់​២០២៥ និង​បាន​ថ្លៃ​ពលកម្ម​២​សែន​ក្នុង​១​សប្ដាហ៍​

  • 2019-09-08 03:12:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Virgil van Dijk បាន​ត​កុងត្រា​ថ្មី​បន្ថែម​ លើ​កុងត្រា​ចាស់​ដែល​នៅ​សល់​ ក្រោយ​លេង​បាន​២​រដូវ​កាល​ដ៏​ជោគជ័យ​ជាមួយ​ Liverpool។

កុងត្រា​បន្ថែម​នឹង​ធ្វើ​ឲ្យ​ខ្សែ​ការពារ​សញ្ជាតិ​ហូឡង់​ស្នាក់​នៅ​ទឹកដី​ Merseyside ដល់​ឆ្នាំ​២០២៥​ និង​ទទួល​ថ្លៃ​នឿយហត់​២សែន​ផោន​ ខណៈ​ពី​មុន​រូប​គេ​បាន​ត្រឹម​១,២​សែន​ផោន​ប៉ុណ្ណោះ​ក្នុង​១​សប្ដាហ៍​។​ Van Dijk ទើប​ឈ្នះ​ពាន​ UEFA men's player កាល​ពី​ពេល​ថ្មី​ៗ​ក្រោយ​ជួយ​ Liverpool ឈ្នះ​ UCL រដូវ​កាល​មុន​។

ខ្សែ​ការពារ​ទិញ​ពី Southampton តម្លៃ​៧៥​លាន​ផោន​​ក៏​ជា​បេក្ខភាព​ឈាន​មុន​ក្នុង​ការ​ឈ្នះ​ Best FIFA និង​ Ballon d'Or ផង​ដែរ​សម្រាប់​ឆ្នាំ​២០១៩នេះ៕

ប្រភព៖ Liverpool Echo   ប្រែសម្រួល៖ រ័ត្ន