អ្នកមាន​សញ្ញាបត្រ​បាក់ឌុប​ត្រៀម កងរាជអាវុធហត្ថ​ជ្រើស​រើស​ពល​ទាហាន​ជិត​៣០០​នាក់​

  • 2019-09-09 03:56:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញសេចក្តីជូនដំណឹង ដល់សិស្ស និស្សិត យុវជនទាំងអស់ថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនឹងធ្វើការជ្រើសរើសពលទាហាន ដើម្បីបំពេញក្របខ័ណ្ឌឱ្យកងរាជអាវុធហត្ថជិត​៣០០​នាក់។

(រូបភាព៖ Spokesman of GRK)

ក្នុង​សេចក្តីជូនដំណឹង​មួយ​ចុះ​ផ្សាយ​នៅ​ថ្ងៃទី៥ ខែ​កញ្ញា ឆ្នាំ២០១៩ កងរាជអាវុធហត្ថលើផ្ទៃប្រទេស​បាន​ប្រ​កាស​ជ្រើស​រើស​​ពលទាហាន​ចំនួន​២៦០នាក់​។

ប្រ​ភព​ឲ្យ​ដឹងទៀតថា​​៖ «ចំពោះអ្នកដែលមានបំណងចង់ចូលបម្រើការងារក្នុងកងរាជអាវុធហត្ថ ប្រកបដោយមនសិការ និងឧត្តមគតិក្នុងការបម្រើជាតិមាតុភូមិ សូមអញ្ជើញមកទំនាក់ទំនង ទទួលយកឯកសារ (ដោយឥតបង់ប្រាក់) និងដាក់ពាក្យសុំចុះឈ្មោះនៅតាមទីតាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្តទាំង២៥។ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩»៕​

លម្អិត

អត្ថបទ៖ ទូច សុខា