នៅ​តែ​ជា​ Liverpool, City និង​ក្រុម​មួយ​ទៀត​ ដែល​មិន​ទាន់​ស្គាល់​ជាតិ​ចាញ់

  • 2019-09-09 07:22:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​ Premier League នឹង​វិល​មក​វិញ​នៅ​ចុង​សប្ដាហ៍​នេះ​ក្រោយ​សម្រាក​អស់​រយៈ​ពេល​ជាង​១០​ថ្ងៃ​ដោយសារ​កីឡាករ​ជាប់​កាតព្វកិច្ច​លេង​ឲ្យ​ជម្រើស​ជាតិ។

ក្រោយ​ដំណើរ​ការ​ប្រកួត​អស់​៤​សប្ដាហ៍​ឬ​១​ខែ​កន្លង​មក​មាន​ក្រុម​តែ​៣​ប៉ុណ្ណោះ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ ក្រៅ​ពី​នោះ​១៧​ផ្សេង​ទៀត​សុទ្ធ​តែ​ធ្លាប់​ចាញ់​អស់​ហើយ។​ Liverpool ៤​ប្រកួត​ឈ្នះ​ទាំង​៤​ មិន​ដែល​ចាញ់​ឬ ស្មើ​ ស្រប​ពេល​ Manchester City ឈ្នះ​៣​ និង​ស្មើ​១។

ដោយ​ឡែក​ Leicester City ក៏​កំពុង​ឡើង​ជើង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ​គឺ ៤​ប្រកួត​ឈ្នះ​២ និង​ស្មើ​២ យ៉ាង​ណា​ពួកគេ​ត្រូវ​ជួប​ Manchester United ចុង​សប្ដាហ៍​នេះ​ ដូច្នេះ​មិន​ដឹង​ថា​កំណត់ត្រា​មិន​ទាន់​ចាញ់​ អាច​បន្ត​បាន​ឬ អត់​នោះ​ទេ។​

តារាង​ពិន្ទុ​វិញ​ Liverpool មាន​១២​ពិន្ទុ​ឈរ​លេខ​១​, City មាន​១០​ពិន្ទុ​ឈរ​លេខ​២, លេខ​៣​ Leicester, លេខ​៤ Crystal និង​លេខ​៥​ Arsenal។​ ក្រុម​ខ្លាំង​ផ្សេង​ទៀត​ដូចជា​ United ឈរ​លេខ​៨, Tottenham ឈរ​លេខ​៩ និង​ Chelsea ឈរ​លេខ​១១៕

ប្រភព៖ Premier League   ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម