ទិត្យ សុវណ្ណគិរី ឡើងទៅជុំទី២ ចាញ់ឈ្នះដោយមិនអស់ចិត្ត
- 2019-09-09 08:00:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិត្យ សុវណ្ណគិរី ឡើងទៅជុំទី២ ចាញ់ឈ្នះដោយមិនអស់ចិត្ត
ចន្លោះមិនឃើញ
អ្នកប្រដាល់គុនខ្មែរ ទិត្យ សុវណ្ណគិរី បានឱកាសបន្តទៅជុំទី២ ពានរង្វាន់ TV5 ទម្ងន់ ៦០គីឡូក្រាម ប៉ុន្តែការចាញ់ឈ្នះហាក់មិនសូវអស់ចិត្តដូចគ្នាកាលពីថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ២០១៩។
ការប្រកួតរវាង ទិត្យ សុវណ្ណគិរី និង ពិល រ័ត្ន នេះធ្វើដំណើរបានតែ២ទឹកនោះទេ ត្រូវមានម្នាក់ត្រូវសន្លប់ទៅហើយ។ អ្នកទាំងពីរនាក់ខាងលើនេះ វ៉ៃហាក់នៅញញើតគ្នាទៅវិញទៅមក ដោយឆ្មក់ទាត់ និងឆ្មក់កណ្ដាប់ដៃមួយៗប៉ុណ្ណោះក្នុងទឹកទី១។
ចូលដល់ទឹកទី២ ពួកគេក៏នៅមិនសូវជាហ៊ានប្ដូរខ្លាំងនោះដែរ ប៉ុន្តែឃើញ ពិល រ័ត្ន ព្យាយាមចេញអាវុធច្រើន ទោះត្រូវខ្លះខុសខ្លះក៏ដោយ។ ចុងទឹកទី២ សល់ត្រឹម៥០វិនាទីចុងក្រោយ ទិត្យ សុវណ្ណគិរី បោះជង្គង់ពីចម្ងាយលើ ពិល រ័ត្ន ហើយប៉ើងទៅក្បែរខ្សែសង្វៀន រួចក៏បែរគូថដាក់កូនសិស្សលោក អេ ភូថង ខណៈពេលនោះសិស្សគុនរូបនោះបក់កែងបញ្ឆិតពីក្រោយធ្វើឲ្យដៃគូដួលឈឺរនាលលើកម្រាលមិនបន្តការប្រកួតទៀតឡើយ។
ពិល រ័ត្ន អាចនិងគិតថាដៃគូរបស់ខ្លួនវ៉ៃខុសបច្ចេកទេស ប៉ុន្តែចុងក្រោយចៅក្រម អាជ្ញាកណ្ដាលបានពិភាក្សាគ្នាហើយក៏សម្រេចឲ្យ ទិត្យ សុវណ្ណគិរី ជាអ្នកឈ្នះបានឡើងទៅជុំទី២ ពេលនោះតែម្ដងទៅ។
រំលឹកដែរថា កម្មវិធីប្រកួតជម្រុះចាញ់ធ្លាក់ពានរង្វាន់ TV5 ទម្ងន់ ៦០គីឡូក្រាម សប្ដាហ៍ចុងក្រោយកាលពីថ្ងៃទី៧ ខែកញ្ញា ២០១៩ កន្លងទៅនេះគឺ ទិត្យ សុវណ្ណគិរី ឈ្នះ ពិល រ័ត្ន ខណៈ ទូច ដេវីត ឈ្នះ កុយ ចាន់តូ។ ពួកគេទាំងពីរនាក់នេះនឹងត្រូវប៉ះគ្នានៅជុំ២បន្តទៀត៕
ស្មើយប់មិញនៅ Super Champ ឡុង សំណាង វ៉ៃថៃហូរឈាមដាបពេញមុខ
ត្រឹមជាអ្នករោងចក្រប៉ុណ្ណោះ តែចិត្តល្អផ្ដល់ថវិកាលើកទឹកចិត្តកីឡាករថែមទៀតផង
លេងស្មៅសិប្បនិម្មិតចំណេញកម្ពុជា? Felix ក៏មានយោបល់លើរឿងនេះដែរ