សម្លេងហ៊ោកញ្ជ្រៀវ​ស្ទើរគ្រប់សាលា នៅក្រុងភ្នំពេញ អំឡុងប្រកាសលទ្ធផល​បាក់ឌុប រសៀលថ្ងៃ​នេះ

  • 2019-09-09 08:54:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេល​នេះ​ជា​ការ​ប្រកាស​លទ្ធផលផ្លូវ​ការ​នៅរាជធានី​ភ្នំពេញ​ហើយ ហើយ​សង្កេត​ឃើញ​ថា បេក្ខជន បេក្ខនារី បាន​ផ្ទៀងត្រចៀក​ស្ដាប់​នៅលទ្ធផល​របស់​ខ្លួនយ៉ាង​អន្ទះសារ។ នៅ​ពេល​ដឹង​លទ្ធផល​ខ្លួន​ជាប់​ភ្លាម អ្នក​ខ្លះ​លោត​ចង់​ហោះ ហើយ​អ្នក​ខ្លះ​បែរ​ទៅជា​យំ​ទៅ​វិញ។

ខាង​ក្រោម​នេះ​ គឺជា​វីដេអូ​ក្រុម​ការងារ ដែល​បាន​ទៅ​ថត​វីដេអូ​នៅ​មណ្ឌល​វិទ្យាល័យ​បឹង​កេងកង និង វិទ្យាល័យ​ចតុមុខ

បេក្ខនារី លិ គឹមយី រៀននៅវិទ្យាល័យបឹងកេងកង ត្រូវ​បាន​ប្រកាស​ថាជាប់​និទ្ទេស A។ ក្រោយ​ដឹងលទ្ធផលជាប់ និង​បាន​និទ្ទេស​ល្អ នាង​ប្រាថ្នា​ចង់រៀន​ពេទ្យ​បន្ដ។

នៅវិទ្យាល័យ​ដដែល បេក្ខជន រ៉ាត់ រស្មី រំភើប​ខ្លាំង ពេល​លឺប្រកាសថាខ្លួនជាប់ បើទោះ​លទ្ធផល​មិន​ដូចក្ដីរំពឹង​ថា បាន​និទ្ទេស​ល្អ​ជាង​នេះ​ក៏ដោយ។

នៅឯសាលាបឋមសិក្សា​បាក់ទូក​ឯណោះវិញ បេក្ខជន បេក្ខនារី នៅពេល​លឺ​ថាខ្លួន​ជាប់ ខ្លះស្រែក ខ្លះយំ ព្រោះតែអរនឹង​លទ្ធផល​ថា ពួកគេ​បាន​ជាប់។

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម