ក្រោយ​ចូល​និវត្តន៍​ មក​មើល​គ្រាប់​ល្អ​បំផុត​ទាំង​១០​របស់ Eto'o កាល​នៅ Inter

  • 2019-09-09 09:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samuel Eto'o បាន​សម្រេច​ចិត្ត​ព្យួរ​ស្បែក​ជើង​ ចូល​និវត្តន៍​ពី​ពិភព​បាល់ទាត់​ ត្រឹម​វ័យ៣៨​ឆ្នាំ​កាល​ពី​ថ្ងៃ​​ម្សិលមិញ​ ក្រោយ​ប្រកប​អាជីព​ជាមួយ​ ក្លឹប​យក្ស​នៅ​អឺរ៉ុប​ដូចជា Barcelona, Inter Milan, Chelsea និង​ Real Madrid។​​

កីឡាករ​​កាមេរ៉ូន​ ​បង្ហាញ​ខ្លួន​ជាមួយ​ក្លឹប​អាជីព​៧១៨​ប្រកួត​ស៊ុត​បញ្ចូល​ទី​៣៥៩​គ្រាប់​។ ​នៅ​ជម្រើស​ជាតិ​​ Eto'o លេង​​១១៨​ប្រកួត​ និង​រក​គ្រាប់​បាន​៥៦​។​ តារា​ស្បែក​ខ្មៅ​ចូល​ចិត្ត​ពាក់​អាវ​លេខ​៩​​ធ្លាប់​ឈ្នះ​ពាន​ធំៗ​១៩​ ក្នុង​នោះ​ Champions League ៤​ជាមួយ​ក្លឹប​៣​ផ្សេង​គ្នា​ និង​​ជួយ​កាមេរ៉ូន​ ឈ្នះ​ Africa Cup ២​ដង​ និង​មេដាយ​មាស​អូឡាំពិក​ម្ដង។​​

ដើម្បី​រម្លឹក​ពី​ទេពកោសល្យ​ប៉ិនប្រសប់​របស់​ Eto'o កាល​ពី​អតីត​កាល​យើង​ទៅ​មើល​គ្រាប់​បាន​ Top 10 របស់​គេ​កាល​លេង​នៅ Inter Milan នៅ​ខាង​ក្រោម៖ ​

ប្រភព៖ YouTube   អត្ថបទ៖ រ័ត្ន