Matic សុខ​ចិត្ត​ឈរ​ចាំ​​ Ronaldo ដើម្បី​ធ្វើ​រឿង​មួយ

  • 2019-09-09 10:39:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ប្រកួត​រវាង​ក្រុម​ជម្រើស​ជាតិ​ស៊ែប និង​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ក្នុង​វគ្គ​ជម្រុះ​ UEFA Euro 2020 គេ​សង្កេត​ឃើញ​ ខ្សែ​បម្រើ​ក្លឹប Manchester United កីឡាករ Nemanja Matic ឈរ​នៅ​ក្រៅ​បន្ទប់​ផ្លាស់​សំលៀកបំពាក់ ដើម្បី​រង់​ចាំ​វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ​ Juventus កីឡាករ Cristiano Ronaldo។

ក្នុង​វីដេអូ​រយៈពេល ៣០​វិនាទី​ដែល​បង្ហោះ​ដោយ modorssport ខ្សែ​បម្រើ​ស៊ែប​រូប​នេះ បាន​ចាំ​ Ronaldo នៅ​ពី​ក្រៅ​ជាមួយ​កូនប្រុស​របស់​ខ្លួន ព្រម​ទាំង​មិត្តភ័ក្ដិ​របស់​កូន​គេ ដើម្បី​ទុក​ឱកាស​ឲ្យ​កូន​ថត​រូប​ជាមួយ​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​រូប​នេះ។

ខាង​ក្រោម​នេះ ជា​វីដេអូ​ដែល Matic ថត​រូប​ឲ្យ​កូន​ប្រុស​ខ្លួន​ និង​មិត្តភ័ក្ដិ​របស់​គេ ជាមួយ Ronaldo៖

អត្ថបទ៖ ហ៊ីម រស្មី