ភ្ញាក់ផ្អើល! ការសិក្សាថ្មីបង្ហាញថា ព្រះចន្ទកំពុងរួញតូច និងមានការរញ្ជួយញឹកញាប់

  • 2019-09-10 02:39:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​សិក្សា​ថ្មី​មួយ​ធ្វើ​ឡើង​ដោយ​ណាសា ឲ្យ​ដឹង​ថា​ព្រះ​ចន្ទ​របស់​ផែន​ដី​កំពុង​រួញ​តូច និង​កើត​មាន​ការ​រញ្ជួយ​ព្រះ​ចន្ទ​ជា​ញឹក​ញាប់​អស់​រយៈ​ពេល​រាប់​សិប​ឆ្នាំ​មក​នេះ។

យោង​តាម​រូបភាព​ចាប់​ដោយ​យាន​គន្លង​ព្រះ​ចន្ទ​របស់​ណាសា​បង្ហាញ​ថា ផ្ទៃ​របស់​ព្រះ​ចន្ទ​មាន​សភាព​ជ្រួញ​ច្រើន​កន្លែង​ដោយ​សារ​តែ​ស្នូល​របស់​វា​ចុះ​ត្រជាក់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​រយ​លាន​ឆ្នាំ​មក​នេះ ដែល​បណ្ដាល​ឲ្យ​មាឌ​របស់​រួម​តូច​ជាង​មុន។ លើស​ពី​នេះ​ទៀត សភាព​ជ្រួញ​ទាំង​នោះ​បណ្ដាល​មក​ពី​មាន​ច្រាំង​ថ្ម​ចោទ​ជា​ច្រើន​ដែល​បាន​កើត​ឡើង​លើ​ផ្ទៃ​ព្រះ​ចន្ទ ហើយ​យាន​របស់​ណាសា​បាន​ចាប់​យក​រូប​ភាព​ជាង ៣ ៥០០​សន្លឹក​ចាប់​តាំង​ពី​ឆ្នាំ ២០០៩​មក។ ដោយ​សារ​តែ​ហេតុការណ៍​នេះ ផ្ទៃ​របស់​ព្រះចន្ទ​មាន​ភាព​ស្ដើង​ជាង​មុន ៥០​ម៉ែត្រ ក្រោយ​ពេល​ដែល​អ្នក​ស្រាវជ្រាវ​ធ្វើ​ការ​ប្រៀបធៀប​រូប​ភាព​ពី​មុន និង​ឥឡូវ។

យ៉ាង​ណា​មិញ ក្រុម​អ្នក​ស្រាវជ្រាវ​ឲ្យ​ដឹង​ថា ពួកគេ​នឹង​ធ្វើ​ការ​សិក្សា​បន្ថែម​ទៀត​ពី​សកម្មភាព​នៃ​ផ្ទៃ​ក្នុង​របស់​ព្រះ​ចន្ទ និង​បម្រែបម្រួល​យ៉ាង​សកម្ម​របស់​វា​ ខណៈ​ដែល​អ្នក​វិទ្យាសាស្ត្រ​ម្នាក់ ផ្ដល់​យោបល់​ថា​គួរ​តែ​បញ្ជូន​មនុស្ស​ទៅ​ឋាន​ព្រះ​ចន្ទ​ម្ដង​ទៀត៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន