ទិន ហ្វី​បង្ហាញ​ខ្លួន​ជាមួយ​​សក់​ស្កូវ​ពេញ​ក្បាល រាង​ស្គមស្គាំង​ខ្លាំង​

  • 2019-09-10 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​គឺ​ជា​លើក​​ទី​១​ហើយ​ដែល​ស្ដេច​កំប្លែង​ហុងកុង Stephen Chow បង្ហាញ​ខ្លួន​ជា​សាធារណៈ​​ក្រោយ​ពេល​លោក​បង្ហាញ​​ខ្លួន​លើក​ចុង​ក្រោយ​ដើម្បី​ផ្សព្វ​ផ្សាយ​ភាព​យន្ត​របស់​ខ្លួន កាល​ពី​ដើម​ឆ្នាំ។

កាល​ពី​ថ្ងៃ​ទី៩ ខែ​កញ្ញា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន QQ បាន​រាយការណ៍ថា នៅ​ថ្ងៃ​ដដែល​ខាង​លើ មាន​អ្នក​គាំទ្រ​​ម្នាក់​បាន​ប្រទះ​ឃើញ​តារា​សម្ដែង​ជើង​ចាស់​ហុងកុង Stephen Chow កំពុង​ទទួល​អាហារ​នឹង​មិត្តភ័ក្ដិ​របស់​ខ្លួន​នៅ​ទីក្រុង Shenzhen ប្រទេស​ចិន។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ស្ដេច​កំប្លែង​ហុងកុង​នៅ​តែ​រក្សា​ស្ទីល​ស្លៀក​ពាក់​ដដែល នោះ​គឺ​សាមញ្ញ​ និង​គួប​ផ្សំ​ជាមួយ​មួក។

QQ បាន​វាយ​តម្លៃ​ថា រាង​កាយ​របស់ ទិន ហ្វី​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ដោយ​ផ្នែក​សក់​បាន​ប្រែ​ជា​ស្កូវ​ស្ទើរ​ទាំង​ស្រុង​ទៅ​ហើយ រីឯ​ភ្នែក​ក៏​រូង​ជ្រៅ​ជាង​មុន​ដែរ។ នៅ​ក្នុង​អំឡុង​ពេល​ចាំ​បុគ្គលិក​ហាង​ចេញ​មក តារា​សម្ដែង​រូប​នេះ​មិន​បាន​និយាយ​ជាមួយ​មិត្តភ័ក្ដិ​ឡើយ ដោយ​ផ្ដោត​តែ​លើ​ទូរសព្ទ។ ដល់​ពេល​ត្រូវ​កម្ម៉ង់​អាហារ​ទើប​លោក​ទុក​ទូរសព្ទទៅម្ខាង​វិញ។

បណ្ដាញ​ព័ត៌មាន​ជាច្រើន​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ទិនហ្វី​មិន​បង្ហាញ​ខ្លួន​ជា​យូរ​នោះ​គឺ​មក​ពី  ភាព​យន្ត​ចុង​ក្រោយ​របស់​លោក King of Comedy ll មិន​ទទួល​បាន​ជោគជ័យ​ដូច​ការ​រំពឹង​ទុក ទើប​លោក​សម្ងំ​លាក់​ខ្លួន​តែ​ម្ដង។ បច្ចុប្បន្ន​គេ​មិន​ទាន់​ដឹង​ពី​គម្រោង​បន្ទាប់​របស់​សិល្បករ​វ័យ​៥៧​ឆ្នាំ​នេះ​នៅ​ឡើយ​ទេ៕

ប្រភព៖ news.zing.vn   ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម