OnePlus 7T ជិត​ចេញ តម្លៃ 7Pro RAM12GB ធ្លាក់ជាង ១០០ ដុល្លារ

  • 2019-09-10 03:33:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 7Pro នៅ​តែ​មាន​ទី​ផ្សារ​សម្រាប់​អ្នក​ចង់​បាន​ទូរសព្ទ​ដែល​មាន​ជម្រើស​ច្រើន ហើយ​មាន​ហ្វេន​មិន​តិច​ទេ​ដែល​ចាប់​ចិត្ត​ជា​មួយ​ម៉ូដែល​ទូរសព្ទ​ជំនាន់​ចុង​ក្រោយ​មួយ​នេះ។ ​

​ចំណុច​លេច​ធ្លោ​របស់ OnePlus 7 Pro មាន​ដូច​ជា អេក្រង់​ដែល​មាន​ល្បឿន Refresh 90 Hz, ប្រើ​ឈីប Snapdragon 855, កាមេរ៉ា ៣ គ្រាប់ (ប្រភេទ​ធម្មតា+ Wide + Zoom), កាមេរ៉ា Selfie បង្កប់​ក្នុង​តួ​ខ្លួន និង​សាក​ថ្ម​ឆាប់​ពេញ​ជា​ដើម។

តម្លៃ​ OnePlus 7Pro ថ្មី​ដាក់​លក់​តាម​ហាង​បច្ចុប្បន្ន៖

  • ទំហំ RAM ៦ GB/អង្គ​ផ្ទុក 128GB តម្លៃ​ខ្ទង់ ៥៨៥ ដុល្លារ
  • ទំហំ RAM ៨ GB/អង្គ​ផ្ទុក​ 256GB តម្លៃ​ខ្ទង់ ៦៥៥ ដុល្លារ
  • ទំហំ RAM ១២ GB/អង្គ​ផ្ទុក 256GB តម្លៃ​ខ្ទង់ ៧២៩ ដុល្លារ

តម្លៃ​ថ្មី OnePlus 7 Pro ​ពេល​ចេញ​លក់​ដំបូង៖

  • ទំហំ RAM ៦ GB/អង្គ​ផ្ទុក ១២៨ GB តម្លៃ​ប្រមាណ​ជា ៦៤៥ ដុល្លារ
  • ទំហំ RAM ៨ GB/អង្គ​ផ្ទុក​ ២៥៦ GB តម្លៃ​ប្រមាណ​ជា ៧៤៥ ដុល្លារ
  • ទំហំ RAM ១២ GB/អង្គ​ផ្ទុក ២៥៦ GB តម្លៃ​ប្រមាណ​ជា ៨៣៥ ដុល្លារ

OnePlus 7 Pro មាន​អេក្រង់​ទំហំ ៦,៧ អ៊ីញ កាមេរ៉ា​ Selfie ដែល​បង្កប់​ក្នុង​តួ​ខ្លួន​មាន​កម្រិត ១៦ MP ​កាមេរ៉ា​ក្រោយ​មាន​ចំនួន ៣ គ្រាប់ ដែល​ជា​ប្រភេទ​ធម្មតា, Super-Wide-Angle និង​​កាមេរ៉ា​ Zoom បាន​បី​ដង​ជា​ដើម។ មាន​ជម្រើសRAM ៣ ​​គឺ​ ទំហំ RAM 6GB/អង្គ​ផ្ទុក 128GB, ប្រភេទ ទំហំ RAM 8GB/អង្គ​ផ្ទុក​ 256GB និង​ប្រភេទ ទំហំ RAM 12GB/អង្គ​ផ្ទុក 256GB៕

ចុចអាន៖

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម