គម្រោង "បុរី អាម៉ូរី ៧មករា" បើកលក់វគ្គទី២ ជាផ្លូវការ
- 2019-09-10 03:34:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោង "បុរី អាម៉ូរី ៧មករា" បើកលក់វគ្គទី២ ជាផ្លូវការ
ចន្លោះមិនឃើញ
កាលពីថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានប្រារព្ធពិធីសម្ពោធបើកលក់ជាផ្លូវការគម្រោង “អាម៉ូរីប្រាំពីរមករា” ជាលើកទីពីរ នៅសណ្ឋាគារ the Raffles Hotel Le Royal។
អតិថិជនសក្តានុពល សម្រាប់ការបើកលក់លើកនេះប្រមាណ 300នាក់បានចូលរួម ហើយ លោក សួន វីរៈតារា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានមានប្រសាសន៍ថា៖ «គម្រោង បុរី អាម៉ូរី ៧មករា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់ប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាពក្នុងការធ្វើការវិនិយោគទៅលើវិស័យអចលនទ្រព្យខ្នាតតូច និងមធ្យម។»
ទន្ទឹមនឹងគ្នានេះដែរ អ្នកស្រី ស៊ី មែនឌី អគ្គនាយករងក្រុមហ៊ុន អាម៉ូរី ខូ អិលធីឌី បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា ដោយសារតែមានការយល់ឃើញ និងការសិក្សាយ៉ាងច្បាស់លាស់លើសក្កដានុពលអចលនទ្រព្យនៅកម្ពុជា ស្របពេលដែលប្រទេសជាតិមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអត្រាកំណើនជាង ៧% ក្នុងរយៈពេល៥ឆ្នាំជាប់ៗគ្នា ដែលបានជំរុញឲ្យប្រជាជនរបស់យើងមានជីវភាពធូរធារទើបក្រុមហ៊ុន អាម៉ូរី ខូ អិលធីឌី បានសម្រេចបោះជំហានរបស់ខ្លួនដើរតួយ៉ាងសំខាន់ក្នុងការជួយដល់ប្រជាពលរដ្ឋទាំងអស់ដែលមានលទ្ធភាពក្នុងការធ្វើការវិនិយោគ លើវិស័យអចលនទ្រព្យខ្នាតតូច និងមធ្យម។
បន្ថែមលើនេះ អ្នកស្រីបន្ដថា ជាក់ស្ដែងការដែលក្រុមហ៊ុនសម្រេចបើកពិធីសម្ពោធការលក់វគ្គទី២ ជាផ្លូវការនៅពេលនេះជាការឆ្លើយតបនឹងកំណើនរបស់ប្រជាពលរដ្ឋ ដែលចេះតែកើនឡើងជាលំដាប់នៅក្នុងរាជធានីភ្នំពេញ ពិសេសគឺជួយផ្ដល់បរិយាកាសរស់នៅដល់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពទំនើបទាន់សម័យ។
គួរកត់សម្គាល់ថា ទីតាំងនៃគម្រោង បុរី អាម៉ូរី ៧មករា បានបង្ហាញខ្លួនស្ថិតនៅចំទីប្រសព្វសក្តានុពលសេដ្ឋកិច្ចរវាងតំបន់ពាណិជ្ជកម្ម ទីក្រុងរណបជ្រោយចង្វារ ព្រមទាំងគម្រោងអភិវឌ្ឍន៍ល្បីឈ្មោះធំៗជាច្រើនដ៏ទៃទៀតស្ថិតនៅជុំវិញទីតាំងបុរី។ ចំណុចពិសេសរបស់បុរី អាម៉ូរី ៧មករា គឺមានដងព្រែកធម្មជាតិ ដែលញុំាំងឲ្យគម្រោងមានទេសភាពដ៏ស្រស់ត្រកាល ត្រូវបានធ្វើនៅលើផ្ទៃដីចំនួន៣២ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវរដ្ឋ៧មករា ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦ទៅកាន់ផ្លូវលោកឧកញ៉ាលីយ៉ុងផាត់ និងភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ៥ ដែលពោពេញដោយសក្តានុពលអភិវឌ្ឍន៍ខ្ពស់ និងជាទីប្រជុំជនដ៏កុះករបំផុតក្នុងរាជធានីភ្នំពេញ។ ទីតាំងសក្កានុពលខ្លាំងដែលនៅជិតបុរី អាម៉ូរី ៧មករា គឺមានដូចជា សួនសត្វសាហ្វារីវើល វិមានឈ្នះ ឈ្នះ ពហុកីឡាដ្ឋានជាតិមរតកតេជោ និង សួនទឹក ហ្គោលឌិនស៊ីធីធំជាងគេនៅអាស៊ី និងគម្រោងបុរីល្បីៗជាច្រើនទៀត។
តាមរយៈការបើកលក់ជាផ្លូវការវគ្គទី២នេះ អតិថិជនដែលបានចូលរួមក្នុងពិធីនេះ នឹងទទួលបានបណ្ណសាច់ប្រាក់បញ្ចុះតម្លៃចំនួន $3 000 និងបណ្ណផ្តល់ជូនគ្រឿងសង្ហារឹមមួយឈុតធំដោយឥតគិតថ្លៃ សម្រាប់ការទិញផ្ទះពាណិជ្ជកម្មប្រភេទA និងB ដែលនឹងបើកលក់ក្នុងខែតុលាខាងមុខនេះ។ លើសពីនេះទៅទៀត អតិថិជនដែលទិញក្នុងឳកាសបើកលក់នេះនឹងទទួលបានការ ចាប់រង្វាន់ផ្សងសំណាងដែលរួមមាន រង្វាន់ធំ ដីឡូតិ៍ 5m*20m ប័ណ្ណសាច់ប្រាក់ $1 000 $2 000 និង $3 000បន្ថែមទៀតផងដែរ។
ក្នុងដំណាក់កាលទី២នេះ បុរី អាម៉ូរី៧មករា មានផ្តល់ជូនជម្រើសចំនួន៤ដូចជា៖ ជម្រើសទី១ ដីទំហំ៥មX២០ម ជម្រើសទី២ ដីទំហំ១០មX២០ម ជម្រើសទី៣ ដីទំហំ២០មX៣០ម និងជម្រើសទី៤ ផ្ទះវីឡាកូនកាត់ទំហំ៥មX១២ម។
គួរបញ្ជាក់ផងដែរថា បុរីអាម៉ូរី ៧មករា គឺជាគម្រោងដែលផ្តល់ប្រាក់ចំណេញ និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការអភិវឌ្ឍន៍គម្រោងរបស់ខ្លួនអោយបានល្អប្រសើរ និងតាមផែនការច្បាស់លាស់។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លោកស្រី ស៊ី មែនឌី ប្រធានគ្រប់គ្រង
ទូរសព្ទ៖ 089 999 996