ទូតថៃរៀបជើងក្រោយរួចស្រេច ប្រសិនបើឥណ្ឌូណេស៊ីបង្ករឿងដូចកាលប៉ះម៉ាឡេស៊ី
- 2019-09-10 07:17:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូតថៃរៀបជើងក្រោយរួចស្រេច ប្រសិនបើឥណ្ឌូណេស៊ីបង្ករឿងដូចកាលប៉ះម៉ាឡេស៊ី
ចន្លោះមិនឃើញ
ស្ថានទូតថៃប្រចាំនៅប្រទេសឥណ្ឌូណេស៊ីបាននិយាយថា ពួកគេបានរៀបចំរថយន្តរួចរាល់សម្រាប់ដឹកកីឡាករនិងអ្នកគាំទ្រចេញពីកីឡដ្ឋាន ប្រសិនស្ថានភាពក្នុងការប្រកួតមិនប្រក្រតី។
ជាមេរៀនសិក្សាពីការប្រកួតរវាងម៉ាឡេស៊ីនិងឥណ្ឌូណេស៊ីកាលពីថ្ងៃទី ៥ ខែ កញ្ញា ស្ថានទូតថៃបានប្រុងប្រៀបចាត់វិធានការដើម្បីធានាសន្តិសុខចំពោះកីឡាករ ក៏ដូចជាអ្នកគាំទ្ររួចជាស្រេច សម្រាប់ការប្រកួតនៅកីឡដ្ឋាន Gelora Bung Karno ប្រទេសឥណ្ឌូណេស៊ី។
ស្ថានទូតក៏បានផ្ញើសារទៅកាន់រដ្ឋមន្ត្រីកីឡាកររបស់ប្រទេសឥណ្ឌូណេស៊ីដើម្បីឲ្យជួយរៀបចំធានាសុវត្ថិភាពដល់កីឡាករថៃនិងអ្នកគាំទ្រ។ ហើយសង្ឃឹមថា នឹងមានរឿងអាក្រក់កើតឡើងដូចកាលប៉ះម៉ាឡេស៊ី។ ស្ថានទូតថៃបានអះអាងទៀតថា ពួកគេរៀបគម្រោងរួចរាល់ រៀបចំរថយន្តឯកជនដើម្បីដឹកអ្នកគាំទ្រចេញពីកីឡដ្ឋាន ប្រសិនមានអាក្រក់កើតឡើង។
ជម្រើសជាតិថៃនិងឥណ្ឌូណេស៊ី នឹងត្រូវជួបគ្នាយប់នេះម៉ោង៧:៣០ ក្នុងវគ្គជម្រុះ World Cup 2022 ជុំទីពីរ ពូល G៕