កាមេរ៉ាប៉ុណ្ណឹង ល្បឿនលឿនប៉ុណ្ណឹង សមត្ថភាពខ្លាំងចឹង គិតម៉េចដែរ?

  • 2019-09-10 07:42:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះនៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុនទូរសព្ទដៃ OPPO ប្រចាំនៅប្រទេសកម្ពុជាបានបង្ហាញរូបភាពនូវលក្ខណៈសម្បតិ្តពិសេសៗនៃទូរសព្ទថ្មីត្រកូល A ឆ្នាំ ២០២០ របស់ក្រុមហ៊ុន OPPO គឺថាអ៊េមមួយឈុត តែម្តង។

Oppo A Series ឆ្នាំ ២០២០

លក្ខណៈពិសេសទី១៖ ស្មាតហ្វូន OPPO A9 ឆ្នាំ ២០២០ មានបំពាក់នូវកាមេរ៉ាក្រោយចំនួនបួនគ្រាប់ អាចថតរូប ៤ ស្ទីល ស្អាតប្លែកពីគ្នា លើសពីការស្រម៉ៃរបស់អ្នកប្រើប្រាស់។ លឺថាកាមេរ៉ាមេមានទំហំធំរហូតដល់ ៤៨MP កាមេរ៉ាទីពីរ មានទំហំ ៨MP ថតរូបបែបទូលាយ អាចពង្រីកមុំដល់ ១១៩០ ថតបានផ្ទៃកាន់តែធំ, កាមេរ៉ាទីបីមានទំហំ ២MP ថតរូបបែប Portrait សខ្មៅ និងកាមេរ៉ាទីបួនទំហំ ២MP ថតរូបបែប Portrait ភាពយន្ត អ្វីដែល OPPO មិនភ្លេចនោះគឺការបំពាក់កាមេរ៉ាមុខទំហំ ១៦MP ភ្ជាប់ជាមួយនឹងមុខងារបច្ចេកវិទ្យា AI Beautiful Mode សម្រាប់ផ្គាប់ចិត្តមិត្តនារីៗដែលចូលចិត្តថតរូបស៊ែលហ្វី។

លក្ខណៈពិសេសទី ២៖ OPPO A9 2020 នឹងបំពាក់នូវបន្ទះឈីប Snapdragon 665 ដំណើរការដោយ Color OS 6.1 ដែលមានមូលដ្ឋានលើប្រព័ន្ធប្រតិបត្តិការ Android Pie ជម្រុញឲ្យទូរសព្ទដើរកាន់តែលឿន មានកម្លាំងម៉ាស៊ីនធំ RAM ៨GB លើសពីការរំពឹងទុក ល្បឿនរលូនមិនបារម្ភខ្លាចស្ទក់ឬគាំង និងមានមេម៉ូរី ១២៨GB ។

លក្ខណៈពិសេសទី ៣៖ គឺ OPPO A9 2020 មានថាមពលថ្មធំរហូតដល់ទៅ ៥០០០mAh ធំជាងស៊េរីបងៗរបស់វាទៅទៀត។ A9 នេះអាចឲ្យអ្នករីករាយក្នុងការប្រើប្រាស់ថ្មទូរសព្ទពេញមួយថ្ងៃ ដោយពុំចាំបាច់ស្ពាយ Power Bank តាមខ្លួនឡើយ។

លក្ខណៈពិសេសទី ៤៖ OPPO A9 2020 ត្រូវបានរចនាយ៉ាងល្អប្រណីតតម្រូវទៅតាមចិត្តយុវវ័យសម័យថ្មី ទោះជាវាមានអេក្រង់តំណក់ទឹក ឆកបន្តិច ប៉ុន្តែវាបានភ្ជាប់មកជាមួយនូវកញ្ចក់ការពារ Corning Gorilla Glass (CGG)។ ចំណែកផ្ទៃខាងក្រោយវិញគឺ រចនាបែបកញ្ចក់ 3D ពណ៌បៃតង (Marine Green) និងពណ័ស្វាយ (Space Purple) ស្រស់ស្អាតឆើតឆាយតែម្តងងាយស្រួល ចាប់កាន់សាកសមខ្លាំងណាស់ជាមួយនឹងយុវវ័យដើមឆ្នាំ២០២០។

សរុបមកតើសំណព្វចិត្តទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះស្មាតហ្វូន OPPO ម៉ូឌែលថ្មី A9 ឆ្នាំ ២០២០ ដ៏កប់ស៊េរីនេះ?

អត្ថបទ៖ រក្សា