ស៊ី​គ្នា​ទៅ​មក​៨​គ្រាប់​ ទី​បំផុត​អង់គ្លេស​នៅ​តែ​ឈ្នះ​កូសូវ៉ូ​​

  • 2019-09-11 02:21:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស​បាន​យក​ឈ្នះ​កូសូវ៉ូ​យ៉ាង​តាន​តឹង​បំផុត​ដោយ​លទ្ធផល​ ៥-៣​ ក្នុង​ការ​ប្រកួត​ជម្រុះ​ Euro 2020។​

ការ​ប្រកួត​កាល​ពី​យប់​មិញ​ក្រុម​ភ្ញៀវ​មាន​ឱកាស​នាំ​មុខ​មុន​តាំង​នាទី​ ទី​១​ធ្វើ​បាន​ដោយ​កីឡាករ​ Berisha ប៉ុន្តែ​អង់គ្លេស​បាន​វាយ​បក​វិញ​ជា​បន្ត​បន្ទាប់​ដោយ​ Sterling នាទី​៨​ Kane នាទី​១៩​, Sancho ២​គ្រាប់​ម្នាក់​ឯង​​ និង​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​ Vojvoda។​​

កូសូវ៉ូ​ក៏​ថែម​បាន​២​គ្រាប់​ទៀត​ដែរ​ គឺ​ដោយ​ Berisha ដដែល​នៅ​នាទី​៤៩ និង​ Muriqi នៅ​នាទី​៥៥។​ លទ្ធផល​នេះ​ធ្វើ​ឲ្យ​តោ​កំណាច​អង់គ្លេស​បន្ត​ឈរ​លេខ​១​ក្នុង​តារាង​មាន​១២​ពិន្ទុ​ពេញ ​ពី​​៤​ប្រកួត​ តាម​ពី​ក្រោយ​ដោយ​សាធារណរដ្ឋ​ឆេក​ នៅ​លេខ​២​មាន​៩​ពិន្ទុ​ បន្ទាប់​ពី​ឈ្នះ​ម៉ុងតេណេហ្គ្រោ​ ៣-០ នៅ​ថ្ងៃ​ជាមួយ​គ្នា៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វីរ័ត្ន