ក្រុមហ៊ុន ប៊្លូ អូសិន ក្លាយជាអ្នកនាំចូលផ្ដាច់មុខនូវប្រេងម៉ាស៊ីនលំដាប់លេខ១ ក្នុងលោកមកកម្ពុជា

  • 2019-09-11 02:25:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ៩ ខែកញ្ញា ក្រុមហ៊ុន ប៊្លូ អូសិន គ្រុប ឯ.ក បានប្រារព្ធនូវកម្មវិធីប្រកាសអំពីការនាំចូលផ្ដាច់មុខនូវប្រេងម៉ាស៊ីន Shell សម្រាប់ប្រភេទលើយានយន្ត និងផលិតផលឧស្សាហកម្មនៅលើទីផ្សារព្រះរាជាណាចក្រកម្ពុជា។

ជាមួយនឹងការចាប់ដៃគូនេះ ក្រុមហ៊ុន ប៊្លូ អូសិន គ្រុប ឯ.ក សង្ឃឹមថានឹងអាចនាំយកនូវម៉ាកផលិតផលប្រេងម៉ាស៊ីនសកលលោកដែលល្បីឈ្មោះថាមានគុណភាពខ្ពស់ និងសមត្ថភាពខ្លាំងមកកាន់ប្រទេសកម្ពុជា។ ផលិតផលប្រេងម៉ាស៊ីន Shell ដែលនាំចូលដោយក្រុមហ៊ុន ប៊្លូ អូសិន គ្រុប ឯ.ក មានច្រើនប្រភេទសម្រាប់បំពេញតាមតម្រូវអតិថិជន។

ជាក់ស្ដែងមានដូចជាប្រេងម៉ាស៊ីន Shell Helix សម្រាប់រថយន្តធម្មតា, ប្រេងម៉ាស៊ីន Shell Advance សម្រាប់ម៉ូតូ និងមានប្រេងម៉ាស៊ីនសម្រាប់រថយន្តដឹកជញ្ជូនធំៗប្រើក្នុងផ្នែកឧស្សាហកម្មផងដែរ។

Shell កំពុងមានវត្តមាននៅក្នុងបណ្ដាប្រទេសជាង ១០០ នៅជុំវិញពិភពលោក ដែលជាប្រេងម៉ាស៊ីនជាប់ចំណាត់ថ្នាក់លេខ ១ នៅទូទាំងពិភពលោកអស់រយៈពេល ១២ ឆ្នាំជាប់ៗគ្នា (យោងតាម Kline ២០១៨)។ ប្រេងម៉ាស៊ីនម៉ាកនេះត្រូវបានជ្រើសរើសដោយ រោងចក្រផលិតរថយន្តលំដាប់កំពូលមានដូចជា Ferrari និង BMW ក្នុងការប្រើប្រាស់។ ប្រេងម៉ាស៊ីន Shell ក៏បានសាងទំនាក់ទំនងពាណិជ្ជកម្មជោគជ័យជាមួយក្រុមហ៊ុនផលិតសំខាន់ៗ រួមមាន Fiat Chrysler, Hyundai, General Electric និង Aggreko ជាដើម។

នៅថ្ងៃទី ៩ ខែកញ្ញា ក្រុមហ៊ុន ប៊្លូ អូសិន គ្រុប ឯ.ក បានប្រារព្ធកម្មវិធី "Shell Partner Night” ជាមួយអតិថិជនរបស់ខ្លួន ដើម្បីអបអរដល់ការទទួលបានសិទ្ធនាំចូលផ្ដាច់មុខនេះ។ កម្មវិធីនេះមានការចូលរួមពីលោកអគ្គនាយក ក្រុមហ៊ុន ប៊្លូ អូសិន គ្រុប ឯ.ក និងលោក Gerald Foo ជានាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនចែកចាយប្រេងម៉ាស៊ីន Shell ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោកអគ្គនាយក ក្រុមហ៊ុន ប៊្លូ អូសិន គ្រុប ឯ.ក បានថ្លែងថា ៖ "ដោយមើលឃើញអំពីការរីកចម្រើនផ្នែកយានយន្ត និងវិស័យឧស្សាហកម្មក្នុងប្រទេស យើងជឿជាក់ថាការទទួលបានសិទ្ធផ្ដាច់មុខនេះ នឹងអាចឲ្យក្រុមហ៊ុនយើងបម្រើអតិថិជនជាមួយប្រេងម៉ាស៊ីនត្រឹមត្រូវ ដែលនឹងជួយចូលរួមចំណែកការពារបរិស្ថានក្នុងប្រទេសបានកាន់តែប្រសើរ”។

លោកអគ្គនាយក បន្ថែមថា ៖ "ខ្ញុំពិតជារំភើប ក្នុងការពង្រីកមុខជំនួញ។ ជាមួយនឹងទំនាក់ទំនងខ្លាំងក្លា អ្នកជំនាញការក្នុងស្រុកដែលមានបទពិសោធន៍ យើងជឿជាក់ថា BOG នឹងអាចបំពេញចិត្តអតិថិជនដែលមានការទាមទារខ្ពស់លើគុណភាពផលិតផល និងងាយស្រួលរកទិញ ហើយចាប់យកឱកាសទីផ្សារដោយពង្រីកទីផ្សារប្រេងម៉ាស៊ីនរបស់យើងក្នុងទីផ្សារកម្ពុជាដែលកំពុងរីកលូតលាស។ យើងចង់ផ្ដល់ជូនអតិថិជននូវផលិតផល និងសេវាកម្មកម្រិតខ្ពស់ (Premium)”។

លោក Gerald Foo ក៏បានលើកឡើងដែរថា ៖ "ការចាប់ដៃគូ គឺជាការបោះជំហានសំខាន់មួយ ដើម្បីការរីកចម្រើនរបស់យើង និងជោគជ័យសម្រាប់ Shell។ តាមរយៈ BOG ប្រេងម៉ាស៊ីន Shell នឹងអាចនាំយកការនាំមុខខាងបច្ចេកវិទ្យារបស់យើងមកកាន់កម្ពុជា។ នេះជាការបោះជំហានដ៏រំភើបមួយសម្រាប់យើង ហើយយើងរំពឹងថាប្រេងម៉ាស៊ីន Shell និង BOG អាចជាផ្នែកមួយនៃភាពរីកចម្រើនរបស់កម្ពុជា”។

សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ 024 97 7777 / 095 777 663 / 095 777 479៕

អត្ថបទ៖ សុខហេង