មកស្គាល់ ១៤ សេវាកម្មដ៏សម្បូរបែបជួយជំរុញវិស័យបដិសណ្ឋារកិច្ច និងអាជីវកម្មផ្សេងៗនៅកម្ពុជានាជំនាន់​ថ្មី

  • 2019-09-11 08:23:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថិត​នៅ​ក្នុង​ខេត្ត​សៀមរាប​ ដែល​ជា​ខេត្ត​សំបូរ​ទៅ​ដោយ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ ក្រុមហ៊ុន​បច្ចេកវិទ្យា​ eOcambo Technology​​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៤ ដោយ​កូនខ្មែរ​ជំនាន់ថ្មី ដើម្បី​ផ្ដល់​ដំណោះ​ស្រាយ​ផ្នែក​វិស័យ​អាជីវកម្ម និង​ជា​ពិសេស​ផ្នែក​បដិសណ្ឋារកិច្ច​ តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ឲ្យ​កាន់​តែ​សម្បូរ​បែប។

ខាង​ក្រោម​នេះ​ ជា​សេវាកម្ម​ទាំង​ ១៤ របស់ eOcambo Technology ដែល​សុទ្ធ​តែ​ចាំបាច់​មិន​អាច​ខ្វះ​បាន ៖

១. Destination management company system (eO-DMCs) ៖ គឺ​ជា​ប្រព័ន្ធ​គ្រប់គ្រង​តាម​អ៊ីនធឺណិត​មួយ​ប្រភេទ​ សម្រាប់​ក្រុមហ៊ុន​ទេសចរណ៍​ ក្នុង​ការ​គ្រប់គ្រង​ទីផ្សារ ​ប្រតិបត្តិ​ការ​ ធនធាន​មនុស្ស​ និង​ហិរញ្ញវត្ថុ​ទាំង​អស់​នៅ​ក្នុង​ប្រព័ន្ធ​តែ​មួយ​។

២. Business management system (eO-BMS) ៖ ជា​ប្រព័ន្ធ​គ្រប់គ្រង​អាជីវកម្ម​ សម្រាប់​រៀប​ចំ​ផែន​ការ​ និង​អនុវត្ត​គោល​នយោបាយ (SOP & KPI)​ ក្នុង​ការ​ដាក់​ពង្រាយ​យុទ្ធសាស្ត្រ​អាជីវកម្ម​ ។ មិនតែប៉ុណ្ណោះ ក៏មានបូកបញ្ជូលនៅការគ្រប់គ្រងធនធាន​មនុស្ស​ និង​ហិរញ្ញវត្ថុផងដែរ។

៣. Customer service mobile application (eO-CSMA) ៖ ជា​កម្មវិធី​ទូរស័ព្ទ​ចល័ត​ផ្ដល់​ជូន​នូវការគ្រប់គ្រង​សេវាកម្ម​ លក់និងទំនាក់ទំនងជាមួយអតិថិជនមាន​ភាព​ងាយ​ស្រួល​ ​តាម​រយៈ​ការ​ទាញ​យក​ APP សាមញ្ញ​ពី​ Google Playstore ឬ Apple Store ។

៤.​ Premium website ៖ ដោយ​សារ​តែ​អាជីវកម្ម​នីមួយៗ​សុទ្ធ​តែ​មាន​លក្ខណៈ​ប្លែក​ និង​ពិសេស​រៀងៗ​ខ្លួន​នោះ​ eOcambo Technology ក៏​បាន​ផ្ដល់​សេវាកម្ម​មួយ​ដល់​អតិថិជន​ ក្នុងការ​រចនា​គេហទំព័រ​មួយ​យ៉ាង​ល្អ​ សម្រាប់​ផ្សព្វផ្សាយ​ពី​មុខ​ជំនួញ​ផង​ដែរ។​

៥. Fresh / Edit content writing ៖ មាន​ត្រឹម​គេហទំព័រ​មិន​គ្រប់គ្រាន់​នោះ​ទេ​ តែ​ក៏​ត្រូវ​មានមាតិកា​ល្អផង​ដែរ​ ដូច្នេះ​ ក្រុមហ៊ុន eOcambo Technology ក៏​មាន​​សេវាកម្ម​ផ្នែកនូវការ​សរសេរ​មាតិកាទៅលើ​មុខ​ទំនិញ តាមប្រភេទ​អាជីវកម្មនីមួយៗផងដែរ​។

៦. Reputation management ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​អាជីវកម្ម​នា​ពេល​បច្ចុប្បន្ន។ ការ​គ្រប់​គ្រង​ទៅ​លើ​សក្ដានុពល​ និង​ទំហំ​នៃ​ការ​សាយ​ភាយ​កេរ្តិ៍ឈ្មោះ​របស់​អាជីវកម្ម​ក៏​មិន​មាន​ភាព​ងាយ​ស្រួល​ផង​ដែរ ចឹង​ប្រពន្ធ័​មួយ​នេះ​នឹង​ក្លាយ​ជា​អ្នក​ដោះ​ស្រាយ​រាល់​បញ្ហា​ទាំងអស់​នេះ​សម្រាប់​អ្នក (Hotel)។

៧. Photo and video shooting ៖ ផលិត​វីដេអូ​ និង​ម៉ាកសញ្ញា​ផ្សេងៗ​ ដើម្បី​ជួយ​ផ្សព្វផ្សាយ​ម៉ាកសញ្ញា​របស់​ក្រុមហ៊ុន​ ឲ្យ​អតិថិជន​មិន​ទាន់​ស្គាល់​ ឲ្យបាន​ស្គាល់​ និងធ្វើអោយ​អតិថិជនមានទំនុកចិត្តថ្វេរដង

៨. Mobile website ៖ សម័យនេះ​ការ​ស្វែង​រក​ព័ត៌មាន និង​បញ្ជាទិញ​សេវាកម្ម​ធ្វើ​​ភាគច្រើន​ត្រូវ​បាន​​ប្រតិបត្តិការ​តាម​ទូរស័ព្ទ​។ វា​ពិតជា​ចាំបាច់​ដែល​អ្នក​គួរ​មាន​វេបសាយ​ដើម្បី​ឲ្យ​អាជីវកម្ម​អ្នក​កាន់​តែ​មាន​ប្រសិទ្ធភាព ហើយ eOcambo Technology ត្រៀម​ខ្លួន​រួចជា​ស្រេច​ក្នុង​ការ​ជួយ​លោក​អ្នកធ្វើអោយវេបសាយមានភាពស្រស់ស្អាតនៅលើបណ្តាទូរស័ព្ទ និងថេបប្លេត។

៩. Domain and hosting ៖ eOcambo Technology ​ ​​ផ្ដល់​ជូន​នូវ​សេវាកម្ម​បង្ហោះ​វេបសាយ​ដោយប្រព័ន្ធសុវត្ថិភាព​សម្រាប់​គេហទំព័រ​អាជីវកម្ម​របស់​លោក​អ្នក និង​​ធានា​ថា​អ្នក​មាន​គណនី​អ៊ីម៉ែល​ដែល​ត្រូវ​គ្នា​នឹង​​​អាស័យដ្ឋាន​គេហទំព័រ​ រួម​ទាំង​ចំនួន​ផ្ទុក​ត្រឹម​ត្រូវ​និង​កម្រិត​បញ្ជូន​ដែល​ត្រូវ​ការ​សម្រាប់​អាជីវកម្ម​របស់​អ្នក​។

១០. Social media support ៖ ជា​សេវាកម្ម​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផ្សេង​ៗ ដែល​កំពុង​តែ​ល្បីល្បាញ​នៅ​​ ​កម្ពុជា​ និង​ការ​ធ្វើ​ជា​យុទ្ធសាស្ត្រ​ទី​ផ្សា​ឌីជីថល​ ដើម្បី​ឲ្យ​ព័ត៌មាន​អំពី​សេវាកម្ម​របស់​លោក​​អ្នក​កាន់​តែ​ខ្ទរខ្ទារ​ទៅ​ដល់​អតិថិជន​គោល​ដៅ​គ្រប់​ទិស​ទី។

១១. Booking Engine ៖ ជាទម្រង់នៃការបញ្ជាទិញសេវាកម្មកក់បន្ទប់ (Booking Form)  ដែលអាចបំពាក់ទៅលើវេបសាយ ឬ Social Media Platform មួយចំនួន  (Facebook Page…) ដែលបង្ករភាពងាយស្រួល នឹងត្រឹមត្រូវទៅលើព័តមានដែលអតិថិជនត្រូវបញ្ចូលនៅក្នុងដំណើរនៃប្រតិបត្តិការនេះ។

១២. Booking Widget ៖ជា​កម្រង​នៃ​កូដរ​បស់ Booking Engine ដែល​អាច​យក​ទៅ​ភ្ជាប់​ជាមួយ​នឹង​វិបសាយ ឬ Social Media Platform ផ្សេងៗ ដើម្បី​បង្ហាញ​នូវ Booking Form ដែល​អនុញ្ញាតិ​ឲ្យ​អតិថិជន​អាច​ធ្វើ​ការ​កក់​តាមរយៈ​ប្រព័ន្ធ​អនឡាញ​បាន ។

១៣. Channel Manager ៖ ជា​កម្មវិធី​គ្រប់គ្រង​ និង​បញ្ជា​នូវ​រាល់ តម្លៃ និង ចំនួន​បន្ទប់​ទាំង​អស់​ទៅ​កាន់ Online Travel Agencies (OTAs ៖ Booking.com, Agoda, Expedia, Ctrip…) ហើយ​វា​មាន​តួនាទី​ចម្បង​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​តួ​រលេខ​ដូច​គ្នា​រាល់ OTAs ទាំង​អស់។

១៤. Front desk ៖ ជា​ប្រព័ន្ធ​គ្រប់​គ្រង​ពត៌មាន​ទាំង​ឡាយ​របស់​ភ្ញៀវ​ក្នុង​ការ​កក់​បន្ទប់​តាម​អនឡាញ​ និង​ភ្ញៀវ​ចូល​ដោយ​ផ្ទាល់ វា​ក៏​គ្រប់​គ្រង​ទៅ​លើ​ព័តមាន​របស់​បន្ទប់ (House Keeping)ផង​ដែរ។

សម្រាប់​ព័ត៌មាន​បន្ថែម៖

  • វិបសាយ៖ www.eocambo.com
  • ហ្វេសប៊ុកផេក ៖ eOcambo Technology Cambodia
  • Mr. Maco Bunthoeun ៖ 010 448 054
  • ទីប្រឹក្សាផ្នែក​លក់ ៖ 015 710 698, email: sales@eocambo.com
  • Suppprt ៖ 069 955 179 | 77 466 082, email: support@eocambo.com ៕

អត្ថបទ៖ លីដា